ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបោសអង្អែល​ចុះឡើង​នេះនោះ​សម្រេច​ម្តងដល់​រំលង​អធ្រាត្រ​សម្រេច​ម្តងទៀត ស្អែក​ឡើង​ប្តឹង​ថា​រំលោ.ភ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​បរិ​វ៉ា​ត់ ក្រោយ​នារី​ឆើតឆាយ​ម្នាក់​ដាក់​ពាក្យ​ប្តឹង​ថា បាន​ចាប់រំលោភ​នាង​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​អន្លុង​ឈើទាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​បរិ​វ៉ា​ត់ ក្រោយ​នារី​ឆើតឆាយ​ម្នាក់​ដាក់​ពាក្យ​ប្តឹង​ថា បាន​ចាប់រំលោភ​នាង​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​អន្លុង​ឈើទាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គុយ កី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អន្លុង​ឈើទាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ យោង​តាម​បណ្តឹង​របស់​នារី​ម្នាក់​ដោយ​បាន​ចោទប្រកាន់​បុរស​នោះ​ប្រព្រឹត្ត​សកម្មភាព​ចាប់រំលោភ​នាង​នៅ​ក្នុង​អង្រឹង​រហូត​បាន​សម្រេច ។

នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​បុរស​រង​ការ​ចោទប្រកាន់​បាន​ឆ្លើយ​បំភ្លឺ​ទៅ​ជំនាញ​ដូច​ក្នុង​កំណត់ហេតុ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ដែរ​ដោយ​បាន​រៀបរាប់​ថា ខ្លួន និង​នារី​ឆើតឆាយ​ម្នាក់​នោះ​ជា​អ្នក​ស្គាល់គ្នា រស់នៅ​ភូមិ​ជាមួយ​គ្នា ហើយ​នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នាង​បានឱ្យ​ក្មេង​ប្រុស​ម្នាក់​មក​មើល​ដល់​ផ្ទះ​ថា តើ​ខ្លួន​នៅផ្ទះ​ឬ​អត់? រួច​ក៏​ទៅ​ប្រាប់​នាង​វិញ នាង​ក៏​បាន​មក​ដល់​ផ្ទះ​ក្រោយ​ដឹង​ថា ខ្លួន​មាន​របួស​ដោយសារ​ដួល​ម៉ូតូ​បន្ទាប់​មក​នាង​ក៏​បាន​បបួល​ខ្លួន​ទៅ​ផ្ទះ​របស់​នាង នាង​ថា​ផ្ទះ​របស់​នាង​មាន​ថ្នាំ​សម្រាប់​លាប​របួស​ក្រោយ​ជជែក​គ្នា​មួយសន្ទុះ​ក៏​បាន​ជិះ​ម៉ូតូឌុប​នាង​ត្រឡប់​ទៅ​ផ្ទះ ។

លុះដល់​ផ្ទះ​របស់​នាង​ហើយ ខ្លួន​ក៏​បាន​សួរ​ថា ឪពុក​ម្តាយ​នៅ​ឬ​អត់? នាង​ក៏​បាន​ឆ្លើយ​ថា នៅ គ្រា​ឮ​ដូច្នេះ​ខ្លួន​ក៏​បាន​ប្រាប់​នាង​ថា បើ​គាត់​នៅ​មិន​អី​ទេ ខ្ញុំ​ត្រឡប់​ទៅ​រោង​អា​ឈើ​វិញ​(​ឆ្ងាយ​ពី​ផ្ទះ​របស់​ខ្លួន​ជាង​១​គីឡូម៉ែត្រ​) ស្រាប់តែ​នាង​ឡើង​លើ​ម៉ូតូ​ហើយ​និយាយ​ថា ខ្ញុំ​ទៅ​ជាមួយ​ដែរ ដោយសារ​តែ​នាង​មិន​ចុះ​ក៏​ចាប់ផ្តើម​ជិះ​ចេញ​ទៅ​ទីតាំង​រោង​អា​ឈើ​តែ​ម្តង ។

បុរស​ដដែល​នេះ​បន្ត​ថា នៅ​រោង​អា​ឈើ​របស់​ខ្លួន​មាន​ចង​អង្រឹង​មួយ ហើយ​ដេក​ក្នុង​អង្រឹង​នោះ​ទាំង​ពីរ​នាក់​ដោយ​មានការ​សារ​សងសម្តី​ផ្អែមល្ហែម​ទៅ​វិញ​ទៅ​មក បូក​រួម​នឹង​បបោសអង្អែល​កម្តៅ​ខ្លួន​ឡើង​ស្រៀវ​ស្រើប​ក៏​បាន​ដោះ​សម្លៀក​បំពាក់​រួមមេត្រី​រហូត​ដល់​កំពូល​ទាំង​ពីរ​នាក់​តែ​ម្តង លុះ​វេលា​ទាប​ភ្លឺ​ក៏​បាន​សម្រេច​ដល់​ចំណុចកំពូល​ជា​លើក​ទី​២ លុះ​ព្រឹក​ឡើង​ទើប​ខ្លួន​ឌុ​ប​នាង​ត្រឡប់​មក​ផ្ទះ​ជា​ធម្មតា​វិញ តែ​ក្រោយមក​នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​ដោយ​យោង​តាម​ពាក្យបណ្តឹង​ថា ខ្លួន​ចាប់រំលោភ​នាង​ទៅ​វិញ ។

លោក ដួង ស៊ី​វុ​ត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​លោក​បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវ​ជា្រវ​ស្ថិត​ក្នុង​សកម្មភាព​នោះ​មិន​អាច​ចោទប្រកាន់​ថា មនុស្ស​ប្រុស​ដែល​ជាប់​បទ​ចោទ​នោះ​ថា រំលោភ​​សេពសន្ថវៈ​ទេ ព្រោះ​បើជា​ករណី​ចាប់រំលោភ​លុះត្រាតែ​មាន​ស្លាកស្នាម​ប្រវាយប្រតប់​រហែក​​អាវ​រហែក​ខោ តែ​សកម្មភាព​នោះ​កើតឡើង​នៅ​លើ​អង្រឹង​តែ​មួយ​ជាមួយ​គ្នា ។

លោក​បន្ថែម​ថា បើ​តាម​ការ​សន្និដ្ឋាន​អ្នក​ទាំង​ពីរ​បាន​ត្រូវ​រូ​វ​គ្នា​ក្រោយ​ជជែក​ក្នុង​ន័យ​ផ្អែមល្ហែម​រហូត​​ដល់​ម៉ោង​ប្រមាណ​ជា​១​ជាង​រំលង​អធ្រាត្រ​ពួក​គេ​បាន​សម្រេច​ចំណង់តណ្ហា​ម្តង លុះ​នៅ​វេលា​​ទាប​ភ្លឺ​សម្រេច​​ចំណងតណ្ហា​បាន​ម្តងទៀត លុះ​ក្រោយមក​ភាគី​ខាង​ស្រី​ទៅ​ប្តឹង​ថា ខាង​ប្រុស​ចាប់​រំលោភ​ទៅ​វិញ ។ លោក​ថា​ករណី​ខាងលើ​នេះ​កម្លាំង​នគរបាល​នឹង​ត្រូវ​បញ្ជូន​ជនសង្ស័យ​ទៅ​សា​លាដំបូង​ខេត្ត​ទុក​ឱ្យ​ព្រះរាជអាជ្ញារ​ពិនិត្យ​សម្រេច​ដោយ​ផ្ទាល់ ព្រោះ​មាន​តែ​ព្រះរាជអាជ្ញា​ទេ​ដែល​មាន​សិទ្ធិ​ចង ឬ​ត្រូវ​លុប​ចោលការ​ចោទប្រកាន់​នេះ​បាន ៕