ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជើង​ខ្លាំង​ម្នាក់​ថា Messi ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ហើយ​ក៏​ដាក់ខ្លួន​ជាងគេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង Messi ហើយ​ជា​អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង Eric Abidal បាន​បង្ហើប​ពាក្យពេចន៍​ក្នុង​ចិត្ត​គិត​ទៅ​លើ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង Messi ហើយ​ជា​អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង Eric Abidal បាន​បង្ហើប​ពាក្យពេចន៍​ក្នុង​ចិត្ត​គិត​ទៅ​លើ Messi ។ រូបគេ​បាន​សរសើរ Messi ថា ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ហើយ​ដាក់ខ្លួន​ជាងគេ ។

ការ​លេង​របស់ Messi ចេះ​តែ​ឡើង​ជើង​មិន​ថយ​ចុះ​សោះ ដូច​ជា​យើង​បានឃើញ​ស្រាប់​នៅ​កាល​ពី​​ថ្ងៃអាទិត្យ​ក្នុង​ការ​ប្រកួត El Clasico ។ Eric Abidal ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​បាន​សរសើរ​ប្រាប់​​ទៅ​ព័ត៌មាន Radio Trinidad ថា «Lionel Messi គឹ​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​លើ​លោក​តែ​គេ​ក៏​ជា​អ្នក​ដែល​ដាក់ខ្លួន​ជាងគេ​ដែរ ក្នុង​ចំណោម​កីឡាករ​ខ្ញុំ​ស្គាល់​» ។

កីឡាករ​ចូល​និវត្តន៍​រូប​នេះ​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​បាន​ចំណាយពេល​៦​ឆ្នាំ​លេង​ជាមួយនឹង Messi ហើយ​នេះ​ពិតជា​កិត្តិយស​របស់ខ្ញុំ​មែនទែន ។ គាត់​តែងតែ​ញញឹម​ជា​និច្ច ។ ខ្ញុំ​មិន​ដែល​ឃើញ​គាត់​ថប់​អារម្មណ៍​ម្តងណា​ឡើយ​» ។

គួរ​​បញ្ជាក់​ថា Messi បាន​ឈ្នះ LaLiga ជា​លើក​ទី​៨​នៅ​ក្នុង​រដូវ​កាល​នេះ​ដែល​មានមុខ​នៅ​ក្នុង​តា​រាង​ប្រកួត​ឲ្យ​ក្លិប​អ្នកមាន​បុណ្យ Barcelona ចំនួន​៥២​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៤៤​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ