ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ព្យាយាម​បួង​ចង្កូត​ដែរ​តែ​មិន​ផុត ខំ​ជួយ​ប្អូន​ដែរ​តែ​ជួយ​មិន​បាន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​មួយ​គ្រឿង​បុក​ដើមឈើ​ក្រឡាប់​ចូល​ទឹក​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​រង​របួសស្រាល បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៩…

ខេត្តកំពង់ធំ ៖ រថយន្ត​មួយ​គ្រឿង​បុក​ដើមឈើ​ក្រឡាប់​ចូល​ទឹក​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​រង​របួសស្រាល បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ ២០១៨ ។

បើ​តាម​លោក សាយ សុ​ភ័ក្ក ជា​អ្នកបើកបរ​រថយន្ត​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​លោក​បាន​ចូល​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​បន្តិចបន្តួច​ពិតមែន តែ​លោក​អត់​មាន​ស្រវឹង​នោះ​ទេ រួច​លោក​បាន​ធ្វើ​ដំណើរ​ដោយ​មាន​គ្នា​៣​នាក់​ជិះ​ក្នុង​រថយន្ត​នោះ ចេញដំណើរ​ពី​ខេត្តព្រះវិហារ ឆ្ពោះទៅ​ខេត្តកំពង់ចាម ដោយ​បាន​បើកបរ​រថយន្ត​ប្រភេទ​តា​កូ​ម៉ា​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 2A-6307 លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បួង​ចង្កូតរថយន្ត​អត់​មក បែរជា​ចង្កូតរថយន្ត​ប្រទាញ​ទៅ​ខាងឆ្វេង​ដៃ​វិញ ហើយ​ក៏​បុក​ដើម​អាកា​ស្យា ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ជម្រៅ​ត្រឹម​ចង្កេះ ប្រ​ឡាប់​ផ្ងារពោះ​ឡើង​លើ ។

ពេល​នោះ​លោក​បាន​ព្យាយាម​លូន​ចេញពី​ក្នុង​រថយន្ត​តាម​កញ្ចក់​មក​ខាងក្រៅ ហើយ​ស្ទុះ​ទៅ​ជួយ​ប្អូនថ្លៃ​យក​ចេញពី​ក្នុង​រថយន្ត​ដែល​ក្រឡាប់​ចូល​ទឹក​នោះ លុះ​ពេល​ជួយ​យក​ចេញពី​ក្នុង​រថយន្ត​ដែល​ធ្លាក់​ចូល​ទឹកបាន​មក​ហើយ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយដោយ​សារ​ឈ្លក់ទឹក ។ ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ ម៉ឹង ស៊ី​វត្ថា អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ខេត្តព្រះវិហារ រស់នៅ​ក្បែរ​រង្វង់​មូល​ចាស់ ស្ថិត​ក្នុង​សង្កាត់​ត្បែងមានជ័យ ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​នៃ​អធិការ​ស្រុក​កំពង់ស្វាយ​បាន ចុះ​មក​ពិនិត្យ​ទីតាំង​កើតហេតុ និង​ធ្វើការ​វាស់វែង​រួច បាន​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ខេត្តព្រះវិហារ​ទាំង​យប់​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ