ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ធានា ១០០% ថា Ronaldo អាចប្រ​កួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Liverpool បាន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​អធិរាជ​ស Zinedine Zidane បាន​លើក​ឡើង​ថា Ronaldo នឹង​អាច​ត្រឡប់​មក​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​អធិរាជ​ស Zinedine Zidane បាន​លើក​ឡើង​ថា Ronaldo នឹង​អាច​ត្រឡប់​មក​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League វិញ​ដោយ​គ្មាន​បញ្ហា បន្ទាប់​ពី​បាន​រង​របួស​.​កជើង​ខាងស្តាំ​ក្នុង​ការ​ប្រកួត​ជំនួប El Clasico ​ជាមួយនឹង Barcelona កាលពី​ថ្ងៃអាទិត្យ ។

ដោយសារ​តែ​ការ​រង​របួស​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​ខ្លាច Ronaldo ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង Liverpool ខាង​មុខ​នេះ ។ តែបើ​តាម​អ្វី​ដែល Zidane បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​បាន​ឲ្យ​ដឹង​ថា រូបគេ​រំពឹង​ថា គ្រប់​កីឡាករ​ទាំងអស់​នៅ​ក្នុង​ក្រុម​រួម​ទាំង Isco, Dani Carvajal និង Ronaldo អាច​ជា​សះស្បើយ​ទាន់​ពេលវេលា​មុន​ពេល​ចូល​ប្រកួត ។

លោក​បាន​និយាយ​ថា «​គ្រប់​គ្នា​នឹង​មិន​អី​ទេ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ ។ Cristiano អាច​នឹង​ក្រ​ជា ព្រោះ​រូបគេ​ទើបតែ​រង​របួស​ថ្មី​ៗ​នេះ ។ តែ​ពេល​នេះ​គេ​ស្រាប់តែ​បង្ហាញ​ពី​អាការ​ឆាប់​ជា​សះស្បើយ​មិន​គួរ​ឲ្យ​ជឿ ។ ចំពោះ Isco វិញ គេ​បាន​មក​ហ្វឹកហាត់​ជាមួយ​យើង​ត្រៀម​រួចរាល់​ដូច​ធម្មតា ។ ចំណែកឯ Carvajal នៅ​មិន​ទាន់​បាន​មក​ហ្វឹកហាត់​ទេ ។ តែ​រូបគេ​បាន​ធូរ​ច្រើន​ហើយ ។ នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា វា​ច្បាស់​ដល់​១០០% ដែល​កីឡាករ​ទាំង​មិន​មាន​បញ្ហា​ត្រូវ​អវត្តមាន​ពេល​ប្រកួត​ផ្តាច់ព្រ័ត្រ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ