ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន… ក្រោយឃាត់លោក​ចោរ​ធាត់​នេះ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​​​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មោង ប្ញ​ស្សី​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​០៩ ​ឧសភា ក្រោម​បទ​សង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​អ្ន​កដទៃ​ ។…

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​​​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មោង
ប្ញ​ស្សី​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​០៩ ​ឧសភា ក្រោម​បទ​សង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​អ្ន​កដទៃ​ ។

ប្រភព​ពី​មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះពៅ ផល​គា អាយុ​២៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​តា​តុ​ក​១ ឃំ​ុ​មោង ស្រុក​មោង​ប្ញ​ស្សី​ ។ បុរស​នេះ ​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនតាមបណ្តឹង​របស់​ឈ្មោះ​ដំ​ុ យុ​ត ភេទស្រី​ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ពោ​ធ៍​១ ឃំ​ុ​គារ ស្រុក​មោង​​​ប្ញ​ស្សី​ ។ ស្ត្រី​រូប​នេះ​បាន​ប្ដឹង​ចោទប្រកាន់​ជនសង្ស័យ​ខាងលើ​នេះ​ថា បាន​គាស់​ទម្លុះទម្លាយ​ផ្ទះ​របស់​គាត់ ហើយ​ចូល​លួច​យកសម្ភារ​ក្នុងផ្ទះ​បាយ​អស់​គ្មាន​សល់ កាលពី​រសៀល​ថ្ងៃ​ទី​៨​ ឧសភា ដែល​ស្ថិត​ក្នុងភូមិ​តា​តុ​ក​១ ឃំ​ុ​មោងស្រុក​មោងឫស្សី​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​​ដឹង​ជាបឋម​ថា ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​យក​មក​សួរនាំ ជនសង្ស័យ​បាន​សារភាព​អំពី​កំហុស​របស់​ខ្លួន​ហើយ​។ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​មូលដ្ឋាន​អហ​ស្រុក​មោង ដេ​ី​ម្បី​សួរនាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​។

អត្ថបទសរសេរ ដោយ