ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពន្លះ​ម៉ូតូ​ពេញទំហឹង ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូបើកបរ​បញ្ច្រាសទិស​បុក​គ្នា​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​រហូត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​យប់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ចំណុច​អូរ​ត្រាវ…

ខេត្តរតនគិរី ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូបើកបរ​បញ្ច្រាសទិស​បុក​គ្នា​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​រហូត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​យប់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ចំណុច​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​វេ​វ ពណ៌​ស គ្មាន​ផ្លា​ក​លេខ​មួយ​គ្រឿង​ត្រូវ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A-៣១៧៦ បាន​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ស្លាប់​ពេល​ប​ញ្ជូ​ល​ដល់​មន្ទីរពេទ្យ រីឯ​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ព្រោះ​រត់គេច​ខ្លួន​បាត់​ពេល​កើតហេតុ​ភ្លាម​ៗ ។

ក្រោយ​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​ជំនាញ​ការិយាល័យ​ចរាចរណ៍​ខេត្ត​យក​ទៅ​រក្សា​ទុក​ធ្វើ​កំណត់ហេតុ​រង​ចាំ​ដោះស្រាយ​តាម​ក្រោយ​។ ចំណែក​សព​ត្រូវ​បាន​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រង់ចាំ​គ្រួសារ​ឬ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕