ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សារ​ភាពទាំង​​ទឹក​ភ្នែក​ហូរ… ករណីបា.ញ់​៤៨​គ្រាប់

7 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​តាម​សេចក្តីរាយការណ៍​ពី​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យ​​ដឹង​ថា មាន​ករណី​បាញ់​បោះ​សេរី​ជា​ច្រើន​គ្រាប់ មានទាំង​​​អាវុធ​AK ​​និង​អាវុធ​ខ្លី ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៤៥ល្ងាច​ថ្ងៃ​ទី​៥ ​ឧសភា ស្ថិតនៅ​​​ចំការ​មួយកន្លែង…

ខេត្តកំពត ៖ ​តាម​សេចក្តីរាយការណ៍​ពី​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យ​​ដឹង​ថា មាន​ករណី​បាញ់​បោះ​សេរី​ជា​ច្រើន​គ្រាប់ មានទាំង​​​អាវុធ​AK ​​និង​អាវុធ​ខ្លី ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៤៥ល្ងាច​ថ្ងៃ​ទី​៥ ​ឧសភា ស្ថិតនៅ​​​ចំការ​មួយកន្លែង ដែល​​​មាន​ម្ចាស់​ឈ្មោះមឿ​ន ​​ក្នុងភូមិ​ត្រពាំង​ព្រីង​​ខាងជើង ឃុំ​ត្រពាំង​ព្រីង​​ស្រុក​ទឹកឈូ ខេត្តកំពត​ ​បាន​បណ្តាល​ឱ្យ​​គ្រាប់កាំភ្លើង​ផ្លា​ត​​​ត្រូវប្រជាពលរដ្ឋ​​ម្នាក់​រង​​របួស​ផងដែរ ​។

សេចក្តីរាយការណ៍បន្តថា ​​ក្រុម​បាញ់បោះ​សេរី​នោះ​ គឺពួកគេ​នាំ​គ្នា​បើករថយន្តមក​​ផឹកស៊ី​នៅក្នុងចម្ការនោះ ​។ ជាមួយ​គ្នា​នេះ​ដែរ ​បន្ទាប់​ពី​កើតហេតុ ​គេ​ឃើញ​មានកំ​លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ស្នងការ​ខេត្ត​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ដែរ ប៉ុន្តែ​មិន​បាន​ជួប​​​ក្រុម​អ្នក​បាញ់​នោះ​ទេ ​ព្រោះ​​ពួក​គេ​បាន​ចេញ​ទៅ​មុន​សមត្ថ​កិច្ច​ទៅ​ដល់ ដោយ​សមត្ថកិច្ច​បាន​ត្រឹមតែ​ឃើញ​សំបក​កា​ទុស្ស​កាំភ្លើង​តូច​និង​កាំភ្លើង​អាកា​(​ចំនួន​៤៨​គ្រាប់​) ​នៅ​កន្លែង​ផឹកស៊ី​នោះ​ ​។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង  ​កំលាំង​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយទោ ហែម ចាន់​ដា​រ៉ា មេ​បញ្ជាករ​រង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​នៅ​វេលា​ម៉ោង០៨ និង១៥នាទីព្រឹក​ថ្ងៃ​ទី​៦ ​ឧសភា ស្ថិត​ចំណុច​ហាង​មី​ ​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ​ក្រុង​កំពត ខេត្តកំពត ដើម្បីសាកសួរ​​។ ជនសង្ស័យ​ដែល​​ឃាត់ខ្លួន​ឈ្មោះ​ឡាយ ពិសិដ្ឋ ហៅទុំ ​អាយុ៣៦​ឆ្នាំ ជា​បុ​គ្គ​លិក រស់នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខ​ណ្ឌមាន​ជ័យ ក្រុងភ្នំពេញ ។

​បន្ទាប់​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប្រគល់​ដល់​ដៃ​តុលាការ​ហើយ នៅ​ពេល​ព្រះរាជអាជ្ញា​មួយ​រូប​បាន​ធ្វើការ​​សាកសួរជុំវិញ​ករណី​បាញ់បោះ​សេរី​​ ដំបូងជនសង្ស័យ​ឆ្លើយ​បដិសេធ​ថា ​ខ្លួន​មិន​បាន​បាញ់​ទេ ក្រោយមក​ ព្រះរាជអាជ្ញា​​​បាន​សាកសួរ​តាម​នីតិវិធី បែរជា​ជនសង្ស័យ​រូប​នេះ​ បាន​សារភាព​ពី​ករណី​បាញ់បោះ​នា​ពេល​កន្លង​មក​ ប្រាប់​ទៅ​ព្រះរាជអាជ្ញាទាំង​ភ្នែក​ហូរ​នៅ​មុខ​តុលាការ​​។

ព័ត៌មានលម្អឹតនឹងមាន​ផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ