ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​តែ​បាន​គេ​ជួយ​ទាន់​កុំ​អី​ចប់​ហើយ​នោះ(មានវីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី ធ្លាក់​ក្រឡាប់​ខ្លួនឯង ទៅ​ក្រោម​ថ្នល់ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង និង​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​៣​និង​៥១​នាទី​រសៀល នៅ​ចំណុច​ផ្លូវជាតិ​លេខ​ចន្លោះ​គីឡូម៉ែត្រ​២៦-២៧…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី ធ្លាក់​ក្រឡាប់​ខ្លួនឯង ទៅ​ក្រោម​ថ្នល់ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង និង​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​៣​និង​៥១​នាទី​រសៀល នៅ​ចំណុច​ផ្លូវជាតិ​លេខ​ចន្លោះ​គីឡូម៉ែត្រ​២៦-២៧ ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បន្ត​ថា នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស ទ្រុង​ខៀវ ចង្កូត​ស្ដាំ ពាក់​ផ្លា​ក​លេខ PP-1739 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុ​ល្បឿន​លឿន ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​គេច​ពី​ក្មេង​ដែល​រត់​ឆ្លងថ្នល់​ពី​កើតមក​លិច​ក៏​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវជាតិ​ខាងស្ដាំ​ក្រឡាប់ បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង បាន​គេ​ជួយ​ពន្លត់​ទាន់ ។ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ចេញពី​ក្នុង​រថយន្ត​ទាន់ ។

អ្នកបើកប​រថយន្ត​ឈ្មោះ រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​ក្ដី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល (​រង​របួសស្រាល​) និង​អ្នក​រួម​ដំណើរ​រង​របួសស្រាល​ទាំង​ពីរ​អ្នក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ