ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង ស៊ី​វ​ឡា​ង កាន់តែ​លេចធ្លោហើយ ​​ក្រោយ​ឈ្នះ​មេដាយមាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គេ​និយាយ​ពី​កីឡា​ប្រណាំង​កង់​នា​ពេល​បច្ចុប្បន្ន​គេ​ច្បាស់​ជា​នឹក​ឃើញដ​ល់​នាង​ហេង ស៊ី​វ​ឡា​ង មិន​ខាន ដោយសារ​កីឡាការិនី​រូប​នេះ​បាន​សាង​ស្នាដៃ​រាប់​មិន​អស់​ក្នុង​អាជីព​មួយ​នេះ​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ​ និងអន្តរជាតិ ជា​ពិសេស​បន្ទាប់​ពី​នាង​ឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​អា​ស៊ីនៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់តែ​លេចធ្លោ​ថែម​មួយ​កម្រិត​ទៀត ។ ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព…

រាជធានី​ភ្នំពេញ ៖ បើ​គេ​និយាយ​ពី​កីឡា​ប្រណាំង​កង់​នា​ពេល​បច្ចុប្បន្ន​គេ​ច្បាស់​ជា​នឹក​ឃើញដ​ល់​នាង​ហេង ស៊ី​វ​ឡា​ង មិន​ខាន ដោយសារ​កីឡាការិនី​រូប​នេះ​បាន​សាង​ស្នាដៃ​រាប់​មិន​អស់​ក្នុង​អាជីព​មួយ​នេះ​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ​ និងអន្តរជាតិ ជា​ពិសេស​បន្ទាប់​ពី​នាង​ឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​អា​ស៊ីនៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់តែ​លេចធ្លោ​ថែម​មួយ​កម្រិត​ទៀត ។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព នាង​ហេង ស៊ីវ​ឡា​ង បាន​ប្រាប់​ថា នាង​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ហើយ​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ក្មេង​ៗ​ស្រករ​ក្រោយ​ឱ្យ​ក្លាយជា​កីឡា​ករ​ឆ្នើម​ដូច​នាង​ដែរ ។ មុន​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​នាង​បាន​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​ៗ​ជា​ច្រើន​លើក​ជាមួយ​បងស្រី​ហេង ស៊ីវ​ហ្គេ​ច ដែល​ជា​កីឡា​ការិនី​ប្រណាំង​កង់​ក្នុង​ក្រុម​ជម្រើសជាតិ​ដូច​នាង​ដែរ និង​បាន​ឈ្នះ​មេដាយមាស​ចំនួន​២​គ្រឿង​ទៀត​ផង ។ មេដាយមាស​ទាំង​២​គ្រឿង​នោះ​១​គ្រឿង​បាន​មក​ពី​ការ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ឆ្នាំ​២០១៦ លើ​វិញ្ញាសា​ចម្ងាយ​១០០​គីឡូម៉ែត្រ និង​១​គ្រឿង​ទៀត​បាន​ពី​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​ឆ្នាំ​២០១៨ ។ សព្វថ្ងៃ​ដោយសារ​តែ​នាង​មាន​កិច្ចការ​ច្រើន​ត្រូវធ្វើ ណាមួយ​អាយុ​ក៏​កាន់តែ​ច្រើន​នាង​ក៏​សម្រេចចិត្ត​លា​ឈប់​ពី​ក្រុម​ជម្រើសជាតិ​មក​ជួយ​បង្វឹក​ដល់​កីឡាការិនី​ក្មេងៗ​​ជំនាន់​ក្រោយ​វិញ ។

ហេង ស៊ីវ​ឡា​ង បាន​ប្រាប់​បន្ត​ថា នាង​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡា​តាំងពី​នៅ​រៀន​ថ្នាក់​បឋម​មក​ម៉្លេះ ។ ប៉ុន្តែ​កាល​ណោះ​នាង​ស្រឡាញ់​កីឡាវាយកូនឃ្លីលើតុ​ខ្លាំង​ជាងគេ ដោយ​​នាង​រៀន​បណ្ដើរ​ហាត់​វាយ​កូន​ឃ្លី​លើ​តុ​បណ្ដើរ​រហូត​បាន​ក្លាយជា​កីឡាការិនី​ឆ្នើម​មួយ​រូប ។ បើ​ទោះជា​មិន​ជាប់​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​មែន​តែ​នាង​ត្រូវ​បាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់ ។

ក្រោយមក​នៅ​ក្នុង​ឆ្នាំ​១៩៩៨ នាង​បាន​រៀប​ការ​ជាមួយ​ស្វាមី​គឺ​លោក​ឧកញ៉ា វង្ស ខាន់​ពៅ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​សព្វថ្ងៃ ។ នៅ​ឆ្នាំ​២០១១​បើ​ទោះជា​អ្នក​នាង​មាន​ស្វាមី​រួច​ទៅ​ហើយ​ក្ដី​ក៏​មិន​បោះបង់​ចោលការ​លេង​កីឡា​នេះ​ដែរ តែ​នាង​មិន​លេង​កីឡាវាយកូនឃ្លីលើតុ​ទៀត​ទេ​គឺ​ប្ដូរ​មក​លេង​កីឡា​ប្រណាំង​កង់​វិញ​ម្ដង ។

ដោយសារ​តែ​ការ​ខិតខំ​ព្យាយាម​ហ្វឹកហាត់​រួម​ផ្សំ​ជាមួយ​និស្ស័យ​ចូល​ចិត្ត​ស្រាប់​ទៀត​ផង​នោះ នៅ​ក្នុង​ឆ្នាំ​២០១៣​អ្នក​នាង​បាន​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ ថែម​ទាំង​ត្រូវ​បាន​សហព័ន្ធ​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ទៀត​ផង ។ នៅ​ឆ្នាំ​២០១៥ អ្នក​នាង​ត្រូវ​បាន​សហព័ន្ធ​បញ្ជូន​ឱ្យទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រយៈពេល​១​ខែ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​បច្ចេកទេស​ជិះ​កង់ រហូត​ធ្វើ​ឱ្យ​អ្នក​នាង​មានការ​យល់​ដឹង​ច្រើន​ពេល​ចូលរួម​ប្រកួត​ក៏​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់។

សព្វថ្ងៃ​ស្ថិត​ក្នុង​វ័យ​៤០​ឆ្នាំ​អ្នក​នាង​ហេង ស៊ី​វ​ឡា​ង មានកូន​៤​នាក់​ក្នុង​នោះ​ស្រី​៣​នាក់​ប្រុស​​១​នាក់​រស់នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ ។ អ្នក​នាង​មាន​បងស្រី​ម្នាក់​ទៀត​ឈ្មោះ​ហេង ស៊ីវ​ហ្គេ​ច ក៏​ជា​កីឡាការិនី​ប្រណាំង​កង់​ដ៏​ឆ្នើម​ម្នាក់​ដែរ ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ជាមួយ​គ្នា និង​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ប្រាក់​ជា​ច្រើន​គ្រឿង​មក​ជូន​ជាតិ​ទៀត​ផង ។ ហេង ស៊ីវ​ឡា​ង ត្រូវ​បាន​គេ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ជា​កីឡាការិនី​ប្រណាំង​កង់​កម្ពុជា​តែ​ម្នាក់​គត់​ដែល​លេចធ្លោ​ជាងគេ​នា​ពេល​បច្ចុប្បន្ន​តាម​រយៈ​​ការ​ដណ្ដើម​បាន​មេដាយមាស​ចំនួន​២​គ្រឿង​ពី​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​កីឡាការិនី​រូប​ណា​ធ្វើ​បាន​ដូច​ជា​នាង​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ