ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មាន​រថយន្ត​មួយ​គ្រឿង​បុក​បន្ត​រហូត​ទៅ​មុខ​លែង​រួច​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ ៣D-៥០២២ ដែល​បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត នៅ​ពេល​ទៅ​ដល់​វត្ត​ជន្លង់ម្លូរ កាលពី​វេលា​ម៉ោង​៨​ជាង​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា​នេះ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ ៣D-៥០២២ ដែល​បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត នៅ​ពេល​ទៅ​ដល់​វត្ត​ជន្លង់ម្លូរ កាលពី​វេលា​ម៉ោង​៨​ជាង​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃរ​ងាង សង្កាត់​ភ្លើង​ឆេះរ​ទេស ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​មាន​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក់​បាន​បើក​ជែង​ជាមួយ​រថយន្ត ។

តាម​សេចក្តី​រាយ​កាត​ណ៍​បន្ត​ថា តែ​ជែង​មិន​ទាន់​ផុត​ផង ស្រាប់តែ​ម៉ូតូ​បាន​បត់​នៅ​មុខ​រថយន្ត ធ្វើ​ឲ្យ​រថយន្ត​កំពុង​មាន​ល្បឿន​លឿន​នោះ​ក៏​បាន​គេច ព្រោះ​ខ្លាច​បុក​រ៉ឺ​ម៉ក​ដែល​ធ្វើ​ឲ្យ​រថយន្ត​រេច​ង្កួ​តទៅ​បុក​បង្គោល​ខ្សែកាប​គេ​ដាំ​នៅ​តាម​ផ្លូវ​បាក់​អស់​៤​ដើម ។

បន្ទាប់​មក​ក៏​បាន​ជ្រុល​ទៅ​ប៉ះ​របង​វត្ត​ដែល​បាន​បាក់​នោះ ហើយ​ក៏​ទៅ​បុក​ដើមឈើ​បន្ត​ទៀត​រហូត​ដល់​ទៅ​មុខ​លេង​រួច ។

បញ្ជាក់ ៖ ករណី​នេះ​ពុំ​មាន​បណ្តាល​ឲ្យ​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ