ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់មុខ12ឆ្នាំ ក្រុមជម្រើសជាតិប៉ូឡូញនឹងបង្ហាញមុខជាថ្មីនា World Cup នៅរុស្ស៊ី

5 ឆ្នាំ មុន

ទីបំផុត ប៉ូ​ឡូញ​បាន​វិល​មក​ចូលរួម​ប្រកួត World Cup សា​ជា​ថ្មី និង​ជា​លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​​​របស់​ខ្លួន បន្ទាប់​ពី​បាត់​មុខ​តាំងពី​ឆ្នាំ​២០០៦មក ។ វត្ត​មាននៅ​រដូវ​កាល​នេះ ក៏​អាច​ជា​ឱកាស​ចុង​ក្រោយ​របស់​តារា​ឆ្នើម…

ទីបំផុត ប៉ូ​ឡូញ​បាន​វិល​មក​ចូលរួម​ប្រកួត World Cup សា​ជា​ថ្មី និង​ជា​លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​​​របស់​ខ្លួន បន្ទាប់​ពី​បាត់​មុខ​តាំងពី​ឆ្នាំ​២០០៦មក ។ វត្ត​មាននៅ​រដូវ​កាល​នេះ ក៏​អាច​ជា​ឱកាស​ចុង​ក្រោយ​របស់​តារា​ឆ្នើម Lewandowski ផង​ដែរ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ខាងលើ ខណៈ​ដែល​រូប​លោក​មាន​វ័យ​២៩​ឆ្នាំទៅ​ហើយ ។ ក្រុម​ជម្រើសជាតិ​ដែល​កំពុង​កាន់កាប់​តំណែង​លេខ​៧​ក្នុង​តារាង FIFA នេះ មានឈ្មោះ​លេង​នៅ World Cup​ដំបូង​តាំងពី​ឆ្នាំ​១៩៣៨​មក​ម៉្លេះ ប៉ុន្តែ​ត្រូវ​ខកខាន​វិញ​អស់​ជា​ច្រើន​រដូវ​កាល ។

កំណត់​ត្រា​លទ្ធផល​គាប់ប្រសើរ​បំផុត​បានឱ្យ​ដឹង​ថា ពួក​គេ​ធ្លាប់​មាន​វាសនា​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពីរ​លើក (១៩៧៤ និង​១៩៨២) តែ​ត្រូវ​ហាលអាវ​វិញ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ទាំង​ពីរ​លើក ។ ចំពោះ​ការ​ប្រកួត​មុន​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​រដូវ​កាល​ថ្មី​នេះ ប៉ូ​ឡូញធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ឈរ​នៅ​កំពូល​តារាង បន្ទាប់ពី​ប្រកួត​ឈ្នះ​៨ ស្មើ​១​និង​ចាញ់​១ ក្នុង​ចំណោម​១០​ប្រកួត ។

ក្តី​រំពឹង ៖ បទ​ពិសោធន៍​ឈឺចាប់​ជា​ច្រើន​អំឡុង​ព្រឹត្តិការណ៍​យូ​រ៉ូ​កាលពី​ឆ្នាំ​២០១៦ បាន​ធ្វើ​ឱ្យ​ប៉ូ​ឡូញ​​យល់​ពី​ចំណុចខ្សោយ​របស់​ខ្លួន​កាន់តែ​ច្បាស់ ហើយ​ពួក​គេ​ក៏​បាន​ព្យាយាម​កែខៃ​រួចរាល់​ផង​ដែរ ។ ស្ថិត​នៅ​ពូ​ល H ជាមួយ​សេ​ណេ​ហ្គា​ល់កូ​ឡុំ​ប៊ី និង​ជប៉ុន ក្នុង​វគ្គ​ចែក​ពូ​ល​នេះ ក្រុម​ជម្រើស​ជាតិ​​ប៉ូ​ឡូញ​អាច​នឹង​រង​សម្ពាធ​ខ្លះ​ៗ ប៉ុន្តែ​បើ​យោង​តាម​ស្ថានភាព គួប​ផ្សំ​នឹង​សមត្ថភាព​កូនក្រុម​នា​ពេល​បច្ចុប្បន្ន ពួក​គេ​នឹង​ឆ្លង​ផុត​ដោយ​ជោគជ័យ ។

គ្រូបង្វឹក ៖ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ​អំឡុង World Cup ឆ្នាំ​១៩៧៨ លោក Adam Nawaika ត្រូវ​បាន​ចាត់តាំង​ជា​គ្រូបង្វឹក​នៅ​ឆ្នាំ​២០១៣ ។ ថ្វីបើ​លោក​មិន​ទាន់​បាន​សាង​ស្នាដៃ​អ្វី​ជា​ដុំ​កំភួន​ក្តី ប៉ុន្តែ​គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​រូប​នេះ ដឹកនាំ​ប៉ូ​ឡូញ​ឈ្នះ​២៤​ប្រកួត ស្មើ​១៤​ប្រកួត និង​ចាញ់​៧​ប្រកួត ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៤៥​លើក ។

កីឡាករ ​Super Star ​ប្រចាំ​ក្រុម ៖ បន្ទាប់​ពី​ស៊ុត​បាន​១៦​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​១០ប្រកួត​​​​ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ ​Robert Lewandowski គឺជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​វគ្គ​ជម្រុះ​បឋម World Cup រដូវ​កាល​នេះ ។ ម្យ៉ាងទៀត Lewandowski​ក៏​ជា​ខ្សែប្រយុទ្ធ​ដែល​តែងតែ​រក​គ្រាប់​បាល់​បាន​ច្រើន​សម្រាប់​ប្រទេស​ផង​ដែរ ។ លេងនៅ​ឈុត​ធំ​ចំនួន​៩៣​ប្រកួត Lewandowski ស៊ុត​បាន​៥២​គ្រាប់ រីឯ​វត្ត​មាននៅ​ក្លិប​Bayern ចំនួន​១២៥​លើក​ស៊ុត​បាន​១០៦​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប(​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Fabiański (Swansea), Szczęsny (Juventus), Skorupski (Roma), Białkowski (Ipswich) ។

-​ខ្សែការពារ ៖ Piszczek (Dortmund), Kamil Glik (Monaco), Maciej Rybus (Lokomotiv Mos), Jędrzejczyk និង Michał Pazdan (Legia), Thiago Cionek (SPAL), Bereszyński (Sampdoria), Kamiński (Stuttgart), Kędziora (Dynamo Kyiv), Jaroszyński (Chievo) ។

-​ខ្សែបម្រើ ៖ Kamil Grosicki (Hull), Krychowiak (West Brom), Peszko (Lechia), Piotr Zieliński (Napoli), Mączyński (Legia), Karol Linetty (Sampdoria), Jacek Góralski (Ludogorets), Rafał Kurzawa (Górnik Zabrze), Frankowski និង Romanczuk (Jagiellonia), Damian Kądzior (Górnik Zabrze)​។

-​ខ្សែប្រយុទ្ធ ៖ Robert Lewandowski (Bayern), Arkadiusz Milik (Napoli), Teodorczyk (Anderlecht), Jakub Świerczok (Ludogorets), Dawid Kownacki (Sampdoria), Kamil Wilczek (Brøndby)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ