ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លួច​កាត់​ទេ​… គឺ​មក​រើស​ដែក​សេសសល់​ពី​ធ្វើ​ស្ពាន​បេ​ឡេ​ប្ញ​ស្សី​កែវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា នេះ ពាក់ព័ន្ធ​ករណី​ក្រុម​ចោរ​ជិះ​ទូក​​មក​កាត់​ស្ពាន​បេឡេ​ប្ញ​ស្សី​កែវ គឺ​ពុំ​មែន​​កាត់នោះទេ​ គឺ​​ពួក​គេ​​នាំ​គ្នា​មក​រើសយក​ដែក​​ចេញពី​ការ​ដ្ឋានតែ​​ប៉ុណ្ណោះ ​​​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា នេះ ពាក់ព័ន្ធ​ករណី​ក្រុម​ចោរ​ជិះ​ទូក​​មក​កាត់​ស្ពាន​បេឡេ​ប្ញ​ស្សី​កែវ គឺ​ពុំ​មែន​​កាត់នោះទេ​ គឺ​​ពួក​គេ​​នាំ​គ្នា​មក​រើសយក​ដែក​​ចេញពី​ការ​ដ្ឋានតែ​​ប៉ុណ្ណោះ ​​​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការនិងដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​អះអាងទៀតថា បន្ទាប់​​​​ទទួល​បាន​ព័ត៌មាន​ពី​ករណី​លួច​កាត់​យក​ដែក​នៅ​ក្រោម​ស្ពាន​បេ​ឡេ ​នៅ​​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា​ ​នេះ ក្រុម​វិស្វករ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​វិស្វករ​ការដ្ឋាន​របស់​ក្រុមហ៊ុន OCIC បាន​ចុះ​ពិនិត្យ​តួ​ស្ពាន​នៅ​ទីតាំង​កន្លែង​កើតហេតុឃើញ​ថា មាន​ករណី​ប្រជាពលរដ្ឋ​ជិះទូក​មក​យក​ដែក​ដែល​សេស​សល់​ពី​ការ​សំអាត​ការដ្ឋាន និង​ដែក​ការពារ​សុវត្ថិភាព​ការដ្ឋាន​ក្នុង​ពេល​សាងសង់​កន្លង​មក ដែល​ការដ្ឋាន​កំពុង​រុះរើ​សំអាត​ដឹក​​ចេញ ។

ចំពោះ​ដែក​បេ​ឡេ​តួ​ស្ពាន​ទាំងមូល គឺ​មិន​មានការ​បាត់បង់ ឬ​ប៉ះពាល់​ដល់​គ្រោង​ដែក​សំណង់​ស្ពាន​ឡើយ​។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប និង​សូម​អញ្ជើញ​ធ្វើ​ចរាចរ​ណ៍ឆ្លងកាត់​ជា​ធម្មតា​។

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ