ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ដេក​ក្នុង​រថយន្ត ដឹងខ្លួន​ជាន់​ហ្គែ​រហោះ​បុក​កន្លែង​លក់​គុយទាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លៀកខោ​ប៉ា​រ៉ា​បាន​បើករថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ចេញ​មក​ពី​កម្មវិធី​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ​មក​ឈប់​រថយន្ត​ហើយ​ដេក​កណ្តាលផ្លូវ លុះ​ពេល​សមត្ថកិច្ច​ដាស់អោយ​ដឹងខ្លួន​បែរជា​ជ្រុល​ជាន់​ហ្គែ​រ​ទៅ​បុក​កន្លែង​លក់​គុយទាវ និង​ទឹកក្រឡុក បណ្តាល​អោយ​រង​ការ​ខូចខាត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លៀកខោ​ប៉ា​រ៉ា​បាន​បើករថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ចេញ​មក​ពី​កម្មវិធី​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ​មក​ឈប់​រថយន្ត​ហើយ​ដេក​កណ្តាលផ្លូវ លុះ​ពេល​សមត្ថកិច្ច​ដាស់អោយ​ដឹងខ្លួន​បែរជា​ជ្រុល​ជាន់​ហ្គែ​រ​ទៅ​បុក​កន្លែង​លក់​គុយទាវ និង​ទឹកក្រឡុក បណ្តាល​អោយ​រង​ការ​ខូចខាត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​បឹង​កក់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើត គេ​បានឃើញ​បុរស​ម្នាក់​ពាក់​អាវយឺត​យោធា ស្លៀកខោ​ប៉ា​រ៉ា បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 350 ពណ៌​ស្លែ​ចាស់ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01 2-7697 មិនដឹង​ថា​គាត់​ចេញ​មក​ពី​ផឹក​នៅ​កន្លែង​ណា​នោះ​ទេ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ​បើករថយន្ត​តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​មក​ឈប់​រថយន្ត​ដេក​នៅ​កណ្តាលផ្លូវ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​ដាស់​អោយ​បុរស​នោះ​ភ្ញាក់​ដើម្បី​អោយ​គាត់​អង្គុយ​អោយ​ស្វាង​ចាំ​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ពេល​គាត់​ដឹងខ្លួន​ស្រាប់តែ​ដាក់​ចង្កេះ​លេខ​រថយន្ត ហើយ​ជាន់​ហ្គែ​រ​ជ្រុល​ចង្កូត​រេ​មក​ស្តាំ​ទៅ​បុក​កន្លែង​លក់​គុយទាវ​នឹង​ទឹកក្រឡុក បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​បែក​ទូ​ទឹកក្រឡុក​និង​បាក់រ​ទះ​លក់​គុយទាវ ឃើញ​ហេតុការណ៍​យ៉ាង​ដូច្នេះ​ភ្ញៀវ​កំពុង​តែ​អង្គុយ​ញុំ​ា​ទឹកក្រឡុក​បាន​រត់​ចេញ​ទាន់ មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ខាង​ម្ចាស់​រថយន្ត​បង្ក​សុខចិត្ត​សង​ថ្លៃ​ខូចខាត​ចំនួន​១.០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ