ខេត្តស្វាយរៀង ៖ នៅថ្ងៃអង្គារ ៩រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហិរញ្ញឹក គណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌របស់សាខា កាកក្របាទក្រហម ទៅចែកជូនគ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ បណ្តាលឲ្យរលំផ្ទះ ខូចខាតទាំងស្រុង៦ខ្នង នៅឃុំថ្មី ស្រុកកំពង់រោទិ៍ នៅស្រុករមាសហែក ប៉ះពាល់៣ឃុំ គឺឃុំត្រពាំងស្តៅ រលំទាំងស្រុង១ខ្នង ឃុំជ្រៃធំ រលំទាំងស្រុង១ខ្នង នៅឃុំម្រាម ខូចខាតតិចតួច១ខ្នង សរុប៩ខ្នង។
ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព ហិរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះ ឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់បងប្អូន ដែលបង្កដោយគ្រោះធម្មជាតិ នាពេលនេះ។ អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំងស្រុង៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គក្រ កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយសម្ល២ កន្ទេលបត់១ មី១ កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់មានមុង១ ផួយ១ មុង១ ក្រម៉ា១ សារុង១ និងថវិកា ២០០,០០០ រៀល។
ដោយឡែកគ្រួសាររងគ្រោះស្រាល១គ្រួសារ សាខាឧបត្ថម្ភថវិកា១០០,០០០រៀល សម្រាប់ទិញសង្ក័សីសម្រាប់ជួសជុលផ្ទះឡើងវិញ។ សូមបញ្ជាក់ដែរថា នៅក្នុងចុងខែមេសា និងដើមខែឧសភា ២០១៨នេះ ខេត្តស្វាយរៀងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់រលំផ្ទះ និងរបើកដំបូលអស់រាប់រយខ្នងផ្ទះ ហើយរហូតមកដល់ថ្ងៃទី៨ ឧសភានេះ ភ្លៀងនៅតែបង្អុររាល់ល្ងាចតែម្តង៕
ហាងឆេងអត្រាប្តូររូបិយប័ណ្ណបរទេសសម្រាប់ថ្ងៃ២២ កុម្ភៈ ២០១៩
ជួបជាមួយលោក Michael Tuon ដែលជាកីឡាករជំនាញខាងបាល់បោះ និងអ្នកជំនួញដ៏ប៉ិនប្រសប់ ក្នុងការចែករំលែកអំពីគន្លឹះរបស់គាត់ក្នុងការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យរបស់...
ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និង...
ខេត្តបន្ទាយមានជ័យ ៖ ទឹកអាងត្រពាំងថ្មកំពុងរីងស្ងួតប៉ះពាល់មច្ឆាជាតិ និងបក្សីដែលអភិរក្សរាប់រយប្រភេទ និងតំបន់រមណីយដ្ឋាន ក្រសួងជំនាញបានសុំបើកទឹកពី...
ការធ្វើទានមិនអាចប្រាសចាកបញ្ញាបានឡើយ ដូច្នេះបើចង់ឱ្យទានរបស់ខ្លួនប្រសើរថ្លៃថ្លា លុះណាតែបុគ្គលចាត់ចែងទេយ្យទានរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្បួនបច្ចេកទេស ...
ស្រុកស្ទោង ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងបានថ្លែងថា៖ បន្ទាប់ពី...
David Brooklyn កូនប្រុសតារាបាល់ទាត់បាននាំគូស្នេហ៍នាង Hana Cross ទៅជួបឪពុកម្ដាយ នៅក្នុងពិធីបង្ហាញម៉ូដមួយក្នុងប្រទេសអង់គ្លេសកាលពីសប្ដាហ៍កន្លងមក ។David Brooklyn និង Hana Cross បានបង្ហាញ...
ក្រោយពីក្ដីស្រឡាញ់មានភាពរអាក់រអួលអស់រយៈពេលជាច្រើនឆ្នាំមក មួយរយៈពេលចុងក្រោយនេះក្ដីស្រឡាញ់របស់ Katy Perry និងលោក Orlando Bloom កាន់តែស្អិតរមួត រួមទាំងបានបង្ហាញថាបាន...
ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់បានជិះក្នុងរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ចត បន្ទាប់ពីកើតហេតុ ជនជាតិចិនទាំង...
ខេត្តបន្ទាយមានជ័យ ៖ ក្រុមចោរមានគ្នាប្រហែល៣នាក់បានធ្វើសកម្មភាពទៅទិញស្រាបៀរ១កេស រួចឲ្យលុយរាយទៅអ្នកលក់ ខណៈដែលជនរងគ្រោះរវល់រាប់លុយនោះ ស្រាប់តែចោរ...
Jennifer Aniston និងមិត្តជំនិតបានប្រឈមមុខនឹងគ្រោះអាសន្នមួយដែលយន្តហោះមិត្តរបស់នាងធ្វើដំណើរទៅមុិកសុិកបានរបូតកង់នៅលើលំហអាកាស ក្រោយពីចាកចេញពីអាកាសយានដ្ឋានឡូស អេ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកទឹកចិត្តដល់អ្នកវិយោគមកកម្ពុជាកាន់តែច្រើនរាជរដ្ឋា ភិបាលបានសម្រេចបញ្ចប់តួនាទីស្ថាប័នត្រួតពិនិត្យការនាំទំនិញចេញចូល (កាំកុងត្រូល)...
ព្រះដ៏មានបុណ្យទ្រង់សរសើរដល់អ្នកដែលបានចូលទៅសេពគប់នឹងបណ្ឌិតចាត់ទុកថា ជាការសេពគប់ត្រូវ នាំជីវិតទៅរកភាពភ្លឺស្វាងសមដូចបាលីមួយឃ្លាលើកឡើងថា៖បណ្ឌិតាន...
ជំងឺមហារីកដែលស្ត្រីអាយុ៣០ឆ្នាំគួរតែប្រយ័ត្ន។ តើមានអ្វីខ្លះទៅ ?1.មនុស្សដែលចូលចិត្តបរិភោគចំនីដែលហឹរ ខ្លាញ់ ប្រៃពេក គេងមិនគ្រប់ បរិភោគមិនទៀងពេលនិងសម្ពាធ...
តាមប្រភពពីOddity Central បានឱ្យដឹងថា នារីក្មេងម្នាក់នៅតៃវ៉ាន់ បានបើកពន្លឺអេក្រង់ទូរស័ព្ទអស់ៗក្នុងរយៈពេល២ឆ្នាំកន្លងមក ត្រូវបានគ្រូពេទ្យរកឃើញថា បានខូចទៅលើ...
ខេត្តព្រះសីហនុ ៖ នៅក្នុងយុទ្ទនាការបង្ក្រាបទីតាំងពេស្សាចាររបស់ជនជាតិចិនចំនួន០៣ទីតាំង កាលពីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៩ នៅចំនុចភ្នំ...
តាមប្រភពMetroបានឱ្យដឹងថា ជនចាប់រំលោភមានអាយុ២៤ឆ្នាំម្នាក់ ធ្វើសកម្មភាពលើក្មេងស្រីអាយុ១៤ឆ្នាំ ដោយត្រូវបានចាប់ខ្លួនទាំងមិនមានស្លៀកខោ ។ ជនល្មើសឈ្មោះ Dmitry M បាន...
រាជធានីភ្នំពេញ ៖ ស្ត្រីម្តាយកូនសិស្សបានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ កាលពីរសៀលថ្ងៃទី២១ កុម្ភៈ លើករណីអ្នកគ្រូប្រចាំថ្នាក់ទី២ក្នុង...
រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែកុម្ភៈ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មាធិការនាយកនៃ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកបានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគម្រាម...