ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​សំណុំរឿង​លោក​សម រ​ង្ស៊ី​បទ​សមគំនិត​ក្លែងបន្លំ​ឯកសារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ឆ្នាំ​២០១៨ ស្អែក​នេះ​គ្រោង និង​លើកយក​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​លោក សម រ​ង្ស៊ី មក​ធ្វើការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ឆ្នាំ​២០១៨ ស្អែក​នេះ​គ្រោង និង​លើកយក​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​លោក សម រ​ង្ស៊ី មក​ធ្វើការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ពាក់ព័ន្ធ និង​បទ​បទល្មើស​ចំនួន​បី ។
យោង​តាម​កម្មវិធី​ជំនុំជម្រះ​ដែល​បិទ​ផ្សាយ​បាន​បង្ហាញ​ថា តុលាការ​កំពូល និង​ជំនុំជម្រះ​សំណុំរឿង​លោក សម រ​ង្ស៊ី ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១២ ១៣ ខែសីហា ឆ្នាំ​២០១៥ បទ​បញ្ញា​ត្តិ​ដែល​មាន​ចែង​តាម​មាត្រា​២៩ , ៦២៩, ៦៣០ និង​មាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រ​ង្ស៊ី​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា លោក និង​ចូល​ការពារ​ជូន​កូនក្តី ខណៈ​លោក​បាន​ទទួល​លិខិត​អ​ញ្ចើ​ញ​ពី​មន្ត្រី​តុលាការ​កំពូល​ឲ្យ​ចូលរួម​នៅ​ព្រឹកស្អែក នៅ​សាល​សវនាការ​ទី​៣ តាម​ពេលវេលា​កំណត់ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បាន​ប្រកាស​សាលក្រម​ថា ផ្ដន្ទាទោស លោក សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​កំណត រយៈពេល​៥​ឆ្នាំ ជុំវិញ​បទ​ចោទ​ខាងលើ ។

គួរ​បញ្ជាក់​ថា លោក​សម រ​ង្ស៊ី​ត្រូវ​បាន​ចោទប្រកាន់ និង​ផ្តន្ទាទោស​កំបាំង​មុខ​បន្ទាប់​ពី​លោក​ហុង សុខ​ហ៊ួ​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​លោក​សម រ​ង្ស៊ី​បង្ហោះ​ឯង​សារ​ផែនទី​កម្ពុជា​-​វៀតណាម​ក្លែងក្លាយ ៕

កែសម្រួលដោយ