ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹក​បាស ឆ្ងាញ់ហើយមានអត្ថប្រយោជន៍មិនធម្មតា

5 ឆ្នាំ មុន

ស្លឹក​បាស ​ជា​បន្លែ​ម្យ៉ាង​សំរាប់​ចំអិន​ធ្វើ​ម្ហូបអាហារ និង​មាន​ផលប្រយោជន៍​ផ្នែក​សុខភាព ។ ខាងក្រោម​នេះ គឺជា​ផលប្រយោជន៍​មួយ​ចំនួន​ជួយ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ជួយ​បំបាត់​អាការ​ជំងឺ​ផ្សេង​ៗ​ដូច​ជា ៖ -​ដើម​បាស​មាន​លក្ខណៈ​ជា​វល្លិ អាច​វារ​តោងទៅ​លើ​ដើមឈើ​ផ្សេង​ៗ​មាន​ផ្កា​ពណ៌​ស…

ស្លឹក​បាស ​ជា​បន្លែ​ម្យ៉ាង​សំរាប់​ចំអិន​ធ្វើ​ម្ហូបអាហារ និង​មាន​ផលប្រយោជន៍​ផ្នែក​សុខភាព ។ ខាងក្រោម​នេះ គឺជា​ផលប្រយោជន៍​មួយ​ចំនួន​ជួយ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ជួយ​បំបាត់​អាការ​ជំងឺ​ផ្សេង​ៗ​ដូច​ជា ៖

-​ដើម​បាស​មាន​លក្ខណៈ​ជា​វល្លិ អាច​វារ​តោងទៅ​លើ​ដើមឈើ​ផ្សេង​ៗ​មាន​ផ្កា​ពណ៌​ស មាន​ផ្លែ​រាង​ទ្រវែង​ស្រ​ដៀង​ត្រសក់ រីឯ​ស្លឹក​មាន​ទ្រង់ទ្រាយ​ដូច​រូប​បេះដូង អាច​យក​ស្លឹក និង​ត្រួយ​មក​ស្ងោរ​ធ្វើ​ជា​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ។

-​ស្លឹក​បាស​មាន​សារធាតុ «បេ​តា​ឃែ​រ៉ូ​ទី​ន» សំរាប់​ជួយ​ការពារ​ការ​កើត​មហារីក​កាត់ បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​មាន​សារធាតុ​កាល់ស្យូម ជួយ​ប៉ូវ​ឆ្អឹង និង​ធ្មេញ​មាន​ជាតិ​ដែក និង​វីតាមីន C បន្ថយ​អាការ​ឆ្អល់ តឹង​ពោះ និង​ចុកពោះ​ជាដើម ។ ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​ម្ហូបអាហារ​នៃ​មហាវិទ្យាល័យ​ម៉ា ហ៊ី​ឌុ​ល​របស់​ថៃ បាន​រក​ឃើញ​ថា ប្រសិនបើ​ទទួលទាន​ស្លឹក​បាស​ឱ្យ​បាន​ញឹកញាប់​សារធាតុ​សរសៃ​ក្នុង​ស្លឹក​បាស​អាច​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ប្រថុយប្រថាន​នឹង​ការ​កើត​មហារីក​នៅ​ក្នុង​ក្រពះ​បាន​។

-​ស្លឹក​បាស​ចាត់​ទុក​ថា​ជា​ថ្នាំ​ត្រជាក់ ស្លឹក​ជួយ​បណ្ដេញ​ជាតិពុល និង​បំបាត់​អាការ​គ្រុនក្ដៅ រលាក ជួយ​ព្យាបាល​អាការ​រមាស់ ដោយ​ប្រើ​ស្លឹក​បាស​ស្រស់​ប្រហែល​១​ក្ដាប់ដៃ​លាង​ឱ្យ​ស្អាត និង​បុក​ឱ្យ​ម៉ដ្ឋ​លាយ​ទឹក​បន្ដិច​យក ទៅ​លាប​នៅ​បរិវេណ​ដែល​មាន​រមាស់ ក៏​ជា​សះស្បើយ​បាន ។

-​ស្លឹក​បាស​ជា​បន្លែ​ម្យ៉ាង​ដែល​ងាយ​រក​អាច​ដាំ​បាន​ដោយ​ងាយស្រួល គ្រាន់តែ​យក​គ្រាប់​ពី​ផ្លែ​ទុំ​មក​បណ្ដុះ ឬ​យក​ដើម​ចាស់​ៗ មក​ដោត​នៅ​ក្នុង​ដី​មាន​ជីវារ​ស្រោច​ទឹក​ឱ្យ បាន​ញឹកញាប់ និង​យក​ឈើ​មក​ធ្វើ​ជា​បង្គោល ឬ​របង​ឱ្យ​ស្លឹក​បាស​វៀរ​ឡើង ។ លុះ​នៅ​ពេល​ដែល​វា​ដុះ​ឡើង​ចេញ​ជា​ផ្លែផ្កា​ល្អ អាច​បេះ​ស្លឹក​យក​ទៅ​ដាំ​ស្ល ធ្វើ​ជា​ម្ហូបអាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ប្រសិនបើ​កាន់តែ​បេះ​ស្លឹក វា​ក៏​កាន់តែ​ដុះ​លូតលាស់ ៕