ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​កម្មករ​ដំឡូង​សុខ​ៗ​បែកគំនិត​…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​ចោរលួច​មេគោ​យក​ទៅ​បាត់​កាលពី​យប់​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​អូ​តា​លាវ ស្ថិត​ក្នុងភូមិ​ដូន​អែម ឃុំ​គោ​ដូង ស្រុក​អង្គរជុំ ។ ម្ចាស់​គោ​ឈ្មោះ…

ខេត្តសៀមរាប​៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​ចោរលួច​មេគោ​យក​ទៅ​បាត់​កាលពី​យប់​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​អូ​តា​លាវ ស្ថិត​ក្នុងភូមិ​ដូន​អែម ឃុំ​គោ​ដូង ស្រុក​អង្គរជុំ ។

ម្ចាស់​គោ​ឈ្មោះ ចាន់ ផ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កំ​ប្លើ​ប ឃុំ​គោក​ដូង ស្រុក​អង្គ​ជុំ ខេត្តសៀមរាប បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ពី​ហេតុការណ៍​ខាងលើ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​វរៈសេនីយ៍ឯក ម៉ា​ន់ សុ​ខាត់ អធិការ​នគរបាល​ស្រុក​អង្គ​ជុំ បាន​បញ្ជា​ឱ្យ​កងកម្លាំង​នគរបាល រួម​នឹង​ប្រជា​ការពារ​ភូមិ​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ រហូត​ដល់​ម៉ោង​ប្រមាណ​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ទើប​កំណត់​បាន​មុខសញ្ញា ហើយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជប់​តា​ត្រាវ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​វត្ថុ​តាង​សត្វ​គោ​១​ក្បាល ស្ថិត​នៅ​ចំណុច​ភូមិ​ប្រសាទ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ហើយ​បាន​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​គោក​ដូង​ស្រុក​អង្គរ​ជុំវិញ ដើម្បី​ធ្វើការ​សាកសួរ ។

ជនសង្ស័យ​ឈ្មោះ អ៊ា អ៊ា​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​ដំឡូង រស់នៅ​ភូមិ​រើ​ល ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប និង​មាន​ប្រពន្ធ​ឈ្មោះ ពឿ​ត សូ អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់​ក្នុង​បន្ទុក ។

ក្រោយ​ការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​លួច​គោ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅ​តុលាការខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ