ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់…៤៧០ផង ពន្លះតាក់ស៊ីដាច់កង់មួយចំហៀង ដើរទៅបាត់

7 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ រថយន្តឡិចស៊ីស​មួយគ្រឿងបានជ្រុលចង្កូត​ទៅបុករថយន្តតាក់ស៊ី​មួយគ្រឿង​​ក្នុងទិស​ដៅពីជើងទៅត្បូង បញ្ជ្រាស​ទិសគ្នា បណ្តាលអោយខូចខាតរថយន្តទាំងសងខាងកាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៩ ភូមិថាឡាបរិវ៉ាត់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់…

ខេត្តស្ទឹងត្រែង៖ រថយន្តឡិចស៊ីស​មួយគ្រឿងបានជ្រុលចង្កូត​ទៅបុករថយន្តតាក់ស៊ី​មួយគ្រឿង​​ក្នុងទិស​ដៅពីជើងទៅត្បូង បញ្ជ្រាស​ទិសគ្នា បណ្តាលអោយខូចខាតរថយន្តទាំងសងខាងកាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៩ ភូមិថាឡាបរិវ៉ាត់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ។

ប្រភពព័ត៌មានអោយដឹងថា ហេតុការណ៍​ខាងលើបង្ក​​ឡើងដោយរថយន្តឡិចស៊ីស៤៧០ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ ២Q-៩៦៦៦ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តរត់តាក់ស៊ីមួយគ្រឿង​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២K-០០៩៩ ក្នុងទិសដៅពីត្បូងទៅ​ជើង បណ្តាលអោយរថយន្តតាក់ស៊ីដាច់កងខាងឆ្វេង និងរេចង្កូតទៅបុករបាំងបង្គោលថ្មបាក់អស់ជាច្រើនដើម ចំណែករថយន្តឡិចស៊ីសធ្លាក់ប្រឡាយរងការខូចខាតមួយកំណាត់មុខផងដែរ។

យោងតាមប្រភពព័ត៌មានពីអ្នក​បើកបរ​រថយន្តតាក់ស៊ីបាន​អោយដឹងថា មុនពេលកើតហេតុ គាត់​បានយករថយន្តចេញពីការ៉ាស់ជួសជុលរថយន្តនិ ងបើកបរក្នុងលក្ខណៈត្រួតពិនិត្យ ដោយមិនមានដឹកភ្ញៀវនោះទេ លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចស៊ីស​មួយគ្រឿងមកពីមុខជ្រុល​បុករថយន្តរបស់គាត់​ពេញទំហឹងតែម្តង ។ ប្រភពដដែលបន្តថា ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​នោះមិនដឹងជាបាត់ម្ចាស់រថយន្តឡិចស៊ីសនោះទៅណា​ទេ។

ប្រភពព័ត៌មាន​ពីអ្នកលក់គ្រឿងភេសជ្ជៈនៅក្បែគល់ស្ពានមេគង្គ​បាន​ឱ្យ​ដឹង​ថា នៅវេលាម៉ោងជាង៨យប់មានបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ហើយ​ដើរដោះអាវសំដៅចូលមកផ្ទះរបស់គាត់ដើម្បី​ទិញទឹកបរិសុទ្ធមួយដប រួចនិយាយថា «រថយន្តខ្ញុំធ្លាក់ប្រឡាយហើយ» រួចក៍ដើរចេញទៅបាត់ទៅ។

ចំណែកសមត្ថកិច្ចនៅក្បែរកន្លែងកើតហេតុបាននិយាយថា ស្ថិតក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ខាងលើនោះមិនបណ្តាលអោយមានអ្នកបាត់បង់ជីវិតនោះទេ គ្រាន់តែ​ខូចខាតរថយន្តទាំងសងខាង ដោយឡែកម្ចាស់រថយន្តឡិចស៊ីសក្រោយបង្ក​​ហេតុបានគេចខ្លួនបាត់ រីឯម្ចាស់រថយន្ត​តាក់ស៊ី​នៅកន្លែង​កើតហេតុ​ រហូតសមត្ថកិច្ចនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅនគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីដោះស្រាយ​​តាមនីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ