ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​កំពុង​តែ​ជួយ​លក់ដូរ​ម្តាយ ស្រាប់តែ​ម៉ូតូ​រេ​ទៅ​បុក​ពេញទំហឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១០០​កូរ៉េ​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ក្មេង​ស្រី​ម្នាក់ ដែល​កំពុង​ឈរ​លក់ដូរ​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​ដួល​រង​របួស​ធ្ងន់ធ្ងរ ដោយ​បាក់ដៃ​ផង និង​បាក់ជើង​ផង​ដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១០០​កូរ៉េ​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ក្មេង​ស្រី​ម្នាក់ ដែល​កំពុង​ឈរ​លក់ដូរ​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​ដួល​រង​របួស​ធ្ងន់ធ្ងរ ដោយ​បាក់ដៃ​ផង និង​បាក់ជើង​ផង​ដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ហេង ស្រី​ណុ​ច អាយុ​១៤​ឆ្នាំ ជា​សិស្ស​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។ ដែល​ត្រូវ​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ស្លា​ទុំ អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា បុក​ឲ្យ​រង​របួស​បាក់ដៃ​ផង និង​បាក់ជើង​ផង​ដែរ​។

នគរ​បាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ម៉ូតូ​បង្ក​ខាងលើ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្មេង​ស្រី​រង​គ្រោះ​ពេញទំហឹង ក្នុង​ខណៈ​ពេល​ដែល​នាង​កំពុង​ជួយ​លក់ដូរ​ម្ដាយ​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​ដួល​រង​របួស​បាក់ជើង​ខាងស្តាំ និង​ដៃស្តាំ​យ៉ាងធ្ងន់ធ្ងរ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​ក្រុម​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​បាន​ដឹក​ក្មេង​ស្រី​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ចំណែក​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ