ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! Neymar បាន​ចូលរួម​ការ​ហ្វឹកហាត់​ជាមួយ PSG វិញ​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា Neymar បាន​ចូលរួម​ការ​ហ្វឹកហាត់​ជាមួយនឹង​ក្លិប​អ្នកមាន​បារាំង​របស់​ខ្លួន​វិញ​ហើយ កាលពី​ថ្ងៃ​សៅរ៍​នៅ Camp des Loges ក្រោយ​ពី​បាន​សម្រាក​ព្យាបាល​ឆ្អឹង​បាក់​នៅ​ប្រអប់ជើង​ខាងស្តាំ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា Neymar បាន​ចូលរួម​ការ​ហ្វឹកហាត់​ជាមួយនឹង​ក្លិប​អ្នកមាន​បារាំង​របស់​ខ្លួន​វិញ​ហើយ កាលពី​ថ្ងៃ​សៅរ៍​នៅ Camp des Loges ក្រោយ​ពី​បាន​សម្រាក​ព្យាបាល​ឆ្អឹង​បាក់​នៅ​ប្រអប់ជើង​ខាងស្តាំ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក ។

កីឡាករ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​មួយ​រូប​នេះ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​សម្រាក​ព្យា​បាល​អស់​ពេល​ដ៏​យូរហើយ​ទើបតែ​មក​ប៉ា​រី​ស​វិញ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ ។ កន្លង​មក Neymar បាន​ចំណាយពេល​ជា​ច្រើន​សម្រាក និង​ហាត់ប្រាណ​នៅ​ក្នុង Gym តែ​រូបគេ​សុំ​និយាយ​ត្រង់​ថា មិនសូវ​ជា​បាន​ប៉ះ​បាល់​លើ​តារាង​ឡើយ​មួយ​រយៈ​នេះ ។

វេជ្ជបណ្ឌិត​ប្រចាំ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Rodrigo Lasmar បាន​ប្រាប់ L’Equipe ថា «​ប្រសិនបើ Neymar អាច​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​លេង​បាល់​វិញ​បាន​គេ​នឹង​ទៅ​លេង​ភ្លាម​ឲ្យ PSG» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar រំពឹង​ថា​នឹង​អាច​ចូល​លេង​វិញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​រដូវ​កាល​របស់ PSG ជាមួយ​ក្រុម Caen ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ