ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​គណបក្ស​នយោបាយ​ជុំវិញ​ការ​ដោះ​លែង​លោក​ញឹក​ប៊ុ​ន​ឆៃ​អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​ដែល​ចាប់អារម្មណ៍​ផង​ដែរ​ពី​ស​មហាជន​សម្រាប់​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​ចំពោះ​លោក ញឹក ប៊ុ​ន​ឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ពី​អំណាចតុលាការ ។ ប៉ុន្តែ​ការ​ដោះ​លែង​នេះ ត្រូវ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​សម្តែង​មិ​តិ​ផ្សេង​គ្នា​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​ដែល​ចាប់អារម្មណ៍​ផង​ដែរ​ពី​ស​មហាជន​សម្រាប់​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​ចំពោះ​លោក ញឹក ប៊ុ​ន​ឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ពី​អំណាចតុលាការ ។ ប៉ុន្តែ​ការ​ដោះ​លែង​នេះ ត្រូវ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​សម្តែង​មិ​តិ​ផ្សេង​គ្នា​ទៅ​វិញ ដោយ​បក្ស​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ និង​រឿង​នយោបាយ បក្ស​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បុគ្គល ។

យ៉ាងណា​ក្តី​សម្រាប់​ការ​ដោះ​លែង​លោក​ញឹក ប៊ុ​ន​ឆៃ​នេះ​ត្រូវ​បាន​លោក​ពេជ្រ ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​អះអាង​មក​ស្ថានការណ៍​នយោបាយ និង​រឿង​បុគ្គល​ទើប​តុលាការ​ដោះ​លែង​ឲ្យ​មាន​ស៊េរី​ភាព​បណ្តោះអាសន្ន ។

លោក​ពេជ្រ ស្រស់​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​០៨ ខែឧសភា​ឲ្យ​ដឹង​ថា ការ​លើកលែងទោស​នេះ​ជា​អំណាចតុលាការ ហើយ​គាត់​(​ញឹក​ប៊ុ​ន​ឆៃ​) មក​ធ្វើ​នយោបាយ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ ។ ប៉ុន្តែ​បើ​ពិនិត្យ​ផ្លូវច្បាប់​ចូលរួម​នយោបាយ​របស់​លោក​ញឹក ប៊ុ​ន​ឆៃ​ជា​ថ្មី​នេះ​មិន​ទាន់​ត្រឹមត្រូវ​ទេ​ព្រោះថា គាត់​គ្រាន់តែ​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ (​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​អំណាចតុលាការ​) ។

លោក​បញ្ជាក់​ថា « លោក​ញឺ​ក ប៊ុ​ន​ឆៃ​នៅ​មានទោស​នៅឡើយ បើ​ពិនិត្យ​តាម​ផ្លូវច្បាប់ ។ ក៏​ប៉ុន្តែ​បើ​លោក​មិនមែន​ទោស​អ្វី​នោះ​ទេ គាត់​ចួ​ល​រួម​ប្រ​កូត​នយោបាយ​ជា​ការ​ល្អ​ព្រោះ​មានគំនិត​ច្រើន ។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ករណី​លោក​ញឹក ប៊ុ​ន​ឆៃ នេះ​ត្រូវ​តុលាការ ធ្វើ​តាម​ការ បញ្ជា​នោះ នឹង​ធ្វើ​ឲ្យ​ច្បាប់​អត់​អំណាច ហើយ​ជា​គំ​រូបអាក្រក់ ដល់​មនុស្ស​ជំនាន់​ក្រោយ » ។

លោក​ពេជ្រ ស្រស់​បាន​អះអាង​លោក​មិន​បាន​ភ្ញាក់ផ្អើល​នោះ​ទេ ចំពោះ​លោក​ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព និង​ចូលរួម​ប្រកួតប្រជែង​នយោបាយ​ឡើង​វិញ ។ ព្រោះថា លោក​ជា​អ្នកនយោបាយ​ជើង​ចាស់​មួយ​ដែល​ធ្លាប់​ឈ្នះ​មក​ចាញ់ ។

លោក​ថា ៖« គាត់​ជា​អ្នកនយោបាយ​ឈ្នះ​ធ្លាប់​មក​ចាញ់ ហើយ​ការ​ចូលរួម​នយោបាយ​ថ្មី​ទៀត​នេះ​ជា​រឿង​របស់​គាត់​ជា​ឆន្ទៈ​របស់​គាត់ ។ ខ្ញុំ​ស្វាគមន៍​ចំពោះ​គាត់ មិន​ថា​ខ្ញុំ​ទេ គឺ​ផ្លូវ ច្បាប់​បាន​ស្វាគមន៍​រួច​ហើយ » ។

លោក​បន្ត​ថា ច្បាប់​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ឲ្យ​គេ​បោះ​ឆ្នោត និង​ធ្វើ​នយោបាយ​ដោយ​សកម្ម​ដូចនេះ ច្បាប់​បាន​ស្វាគមន៍​រួច​ហើយ ។ សម្រាប់​ខ្ញុំ​វិញ​ចង់​ឲ្យ​មាន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម​បោះ​ឆ្នោត ដើម្បី​ស្រប​លិ​ទ្ធិ​ប្រជាធិបតេយ្យ ។

លោក​សង្កត់ធ្ងន់​ថា «​ខ្ញុំ​ចង់បាន​អ្នកនយោបាយ​ចូលរួម​ច្រើន ដើម្បី​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា គណបក្ស​ណាមួយ​ល្អ និង​គណបក្ស​ណាមួយ​មិនល្អ ។ ដូច្នេះ​អ្នកនយោបាយ​បើ​មាន​តែ​មួយ​ពិបាក​សម្រេចចិត្ត​ណាស់ តែបើ​មាន​បក្សនយោបាយ​ច្រើន​ជា​ការ​ល្អ ទើប​ម្ចាស់​ឆ្នោត​ងាយស្រួល​សម្រេចចិត្ត​ថា គណបក្ស​នយោបាយ​ណាមួយ​ល្អ » ។

លោក​ពេជ្រ ស្រស់​ក៏​បាន​ឲ្យ​ដឹង​ថា ករណី​លោក​ញឹក ប៊ុ​ន​ត្រូវ​បាន​តុលាការ​ដោះ​លែង​ក៏​ស្ថិត​ក្នុង​សភាពការណ៍​នយោបាយ​ផង​ដែរ ។

ចំណែក​លោក គង់ មុនី​កា​ស្ថាបនិក​គណបក្ស​ឆន្ទៈ​ខ្មែរ​ត្រូវជា​កូនប្រុស​លោក​គង់ គាំ អ​តី ត​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ដោះ​លែង​លោក​ញឹក ប៊ុ​ន​ឆៃ ជា​រឿងរ៉ាវ​របស់​អ្នកនយោបាយ​ចាស់​ៗ ដែល​ពួក​គាត់​មានការ​ដោះ​ដូរ​អ្វីមួយ ដើម្បី​ដោះ ស្រាយ​បញ្ហា ក្នុង​ចំណោម​បញ្ហា​ធំ​ៗ​ទាំងឡាយ ។

យ៉ាងណា​ក្តី​លោក​មុនី​កា បាន​អះអាង​ថា លោក​មិន​បាន​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ការ​មក​ចូលរួម​ឆាកនយោបាយ​របស់​លោក​ញឹក ប៊ុ​ន​ឆៃ​នោះ​ទេ ។ ព្រោះថា គណបក្ស​នយោបាយ​មាន​ច្រើន​សម្រាប់​ចូលរួម​ប្រកួតប្រជែង​គ្នា តាម​គោលនយោបាយ​មិន​ថា គណបក្ស​នយោបាយ​ថ្មី ៗ​ចាស់​នោះ​ទេ ។

លោក​បញ្ជាក់​ថា​៖« យើង​មិន​បាន​ព្រួយ​បារ​ម្ម​ណ៍​ទេ យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​បង្ហាញ​ឲ្យ​ម្ចាស់​ឆ្នោត​ដឹង​ពី​គោលបំណង​របស់​គណបក្ស ដើម្បី​ផ្តាស់​ប្តូរ ដើម្បី​វិជ្ជមាន ហើយ​គណបក្ស​ផ្សេង​ទៀត​ក៏​គោលនយោបាយ​ខ្លួន​ដែល​ក្នុង​ការ​ប្រ​កួ ត​ប្រជែង​គ្នា​ដោយ​តម្លាភាព​ដែល​មាន គ​.​ជ​.​ប ជា​អាជ្ញាកណ្តាល​» ។

សូម​ជម្រាប់​ថា ក្រោយ​ពី​តុលាការ​ដោះ​លែង​លោក​ញឹក ប៊ុ​ន​ឆៃ​ប៉ុន្មាន​ថ្ងៃ​លោក សិង្ហ គិរី​ប្រធាន​គណបក្ស​ខ្មែរ​រួ​ូ​បរួម​ជាតិ បច្ចុប្បន្ន​នេះ​បាន​ឲ្យ​ដឹង​ថា សមាជិក​គណបក្ស​បាន​គាំទ្រ​ឲ្យ​លោក​ញឹក ប៊ុ​ន​ឆៃ​ធ្វើ​ប្រធាន​គណបក្ស​គណបក្ស​វិញ ហើយ​គណបក្ស និង​ធ្វើ​សមាជ​មួយ ដើម្បី​ប្រកាស​ដំណែង​ជូន​លោក​ញឹក ប៊ុ​ន​ឆៃ​វិញ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មិន​ទាន់​ធ្វើ​សមាជ ដើម្បី​ប្រគល់​តួនាទី​ជា​ប្រធាន​គណបក្ស​ទៅ​ឲ្យ​ញឹក ប៊ុ​ន​ឆៃ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ