ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi វ៉ា​ដាច់ Salah ប្រជែង​យក​ស្បែកជើង​មាស

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​វ៉ាដាច់​កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​ប្រចាំ​ក្លិប​ហង្ស​ក្រហម Mohamed Salah…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​វ៉ាដាច់​កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​ប្រចាំ​ក្លិប​ហង្ស​ក្រហម Mohamed Salah ក្នុង​ការ​ដណ្តើម​យក​ពាន​ស្បែកជើង​មាស European Golden Shoe ។

នៅ​ពេល​នេះ Messi រកបាន​៣៣​គ្រាប់​នៅ​ក្នុង​លី​គ LaLiga សម្រាប់​រដូវ​កាល​នេះ ខណៈ​ដែល Salah រក​ទើបតែ​បាន​៣១​គ្រាប់​ប៉ុណ្ណោះ ។ ពេល​ដំបូង​ឡើយ កីឡាករ​ទាំង​ពីរ​នាក់​នេះ​មាន​គ្រាប់​ស្មើគ្នា តែ​ពេល​នេះ Messi បាន​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​២​គ្រាប់​ទៀត​ក្នុង​ការ​ប្រកួត El Clasico ខណៈ​ដែល Salah រកបាន​តែ​មួយ​គ្រាប់ ។

៣៣​គ្រាប់​របស់ Messi ស្មើនឹង​៦៦​ពិន្ទុ​ក្នុង​តារាង ដែល​ពេល​នេះ Salah បាន​ត្រឹមតែ​៦២​ពិន្ទុ ។ ជាមួយនឹង​ចំនួន​ពិន្ទុ​លើ​តារាង យើង​អាច​ឃើញ​ថា Messi មានឱកាស​ឈ្នះ​ច្រើន​ជាង Salah ។

នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ។ Messi នៅ​សល់​ការ​ប្រកួត​៣​ប្រកួត​ទៀត​មុន​ពេល​នឹង​បញ្ចប់​រដូវ​កាល ។ នេះ​អាច​ឲ្យ Messi ឆ្លៀត​រក​គ្រាប់​នៅ​ពេល​នោះ​ទៀត ។ តែ​សម្រាប់ Salah គឺ​នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​នោះ​ទេ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ពាន​នេះ​៤​ដង​រួច​មក​ហើយ ដែល​ស្មើគ្នា​ជាមួយនឹង Ronaldo ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ