ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មូលហេតុ​អ្វី​បានជា​យើង​ត្រូវការ​សកលភាវូបនីយកម្ម ?

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ ការ​ខ្វែង​មតិ​គ្នា​ក្នុងអំឡុងពេល​បោះ​ឆ្នោត​នៅ​ប្រទេស​ប្រជាធិបតេយ្យ​លោក​​ខាងលិច នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ គឺ​ទាក់ទង​នឹង​សកលភាវូបនីយ​កម្ម។ ប្រាកដ​ណាស់ ការ​ធ្វើ​សកលភាវូបនីយកម្ម​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​មួយ​ចំនួន​នៅ​ក្នុង​សង្គម ។ ប្រជាពលរដ្ឋ​កំពុង​តែ​ធ្វើការ​ក្នុង​វិស័យ ដែល​អាច​នឹង​មើលឃើញ​មាន​កំណើន​ការ​ប្រកួតប្រជែង​ពី​បរទេស…

ទីក្រុង​តូ​ក្យូ ៖ ការ​ខ្វែង​មតិ​គ្នា​ក្នុងអំឡុងពេល​បោះ​ឆ្នោត​នៅ​ប្រទេស​ប្រជាធិបតេយ្យ​លោក​​ខាងលិច នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ គឺ​ទាក់ទង​នឹង​សកលភាវូបនីយ​កម្ម។

ប្រាកដ​ណាស់ ការ​ធ្វើ​សកលភាវូបនីយកម្ម​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​មួយ​ចំនួន​នៅ​ក្នុង​សង្គម ។ ប្រជាពលរដ្ឋ​កំពុង​តែ​ធ្វើការ​ក្នុង​វិស័យ ដែល​អាច​នឹង​មើលឃើញ​មាន​កំណើន​ការ​ប្រកួតប្រជែង​ពី​បរទេស គឺ​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ។

ការ​ធ្វើ​អន្តោប្រវេសន៍​បង្ក​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ពលករ​ស្ម័គ្រចិត្ត​ទទួល​ប្រាក់បៀវត្សរ៍​ទាប និង​ធ្វើ​ឲ្យ​ប្រាក់បៀវត្សរ៍​របស់​ពលករ​ក្នុងស្រុក​ធ្លាក់​ចុះ​ទៅ​ជាមួយ​ដែរ ជា​ពិសេស ផ្នែក​ការងារ​មិន​ប្រើ​ជំនាញ​ខ្ពស់ ។ ការ​វិនិយោគ​នៅ​បរទេស​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្លាស់​ប្តូរ​ដំណើរការ​ផលិតកម្ម​ទៅ​កាន់​ប្រទេស ដែល​មាន​ពលករ​ទទួល​ប្រាក់​បៀវត្សរ៍​ទាប​ផង​ដែរ ។

សរុប​មក ការ​ធ្វើ​សកលភាវូបនីយកម្ម រួម​មាន ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​ការ​បើក​ទូលាយ​សម្រាប់​ការ​ធ្វើ​អន្តោប្រវេសន៍​មាន​ភាពរឹងមាំ​ណាស់ ព្រោះ​វា​បង្កើន​ដល់​ទ្រព្យ​សម្បត្តិ​សរុប​របស់​ប្រទេស​ចូលរួម ។ អ្វី​ដែល​ពួក​គេ​ត្រូវ​ចៀសវាង គឺ​គោល​នយោ​បាយ​បែងចែក​ជា​ថ្មី​ដែល​មាន​ប្រសិទ្ធភាព ។ ប៉ុន្តែ​គោលនយោបាយ​ដូច្នេះ មិនឃើញ​ថា បាន​អនុម័ត​ញឹកញាប់​ទេ គឺ​ធ្វើ​ឲ្យ​ក្រុម​មួយ​ចំនួន​ដែល​ទទួល​រង​ផល​ប៉ះពាល់​កាន់តែ​ខក​បំណង ។

បន្ទាប់​មក អ្នកនយោបាយ​នឹង​ឆ្លៀតឱកាស​គាំទ្រ​គោលនយោបាយ​ដែល​ខុស​ទាំងស្រុង​ពី​អ្វី​ដែល​ត្រូវការ ។ និន្នាការ​នេះ​អាច​មើលឃើញ​នៅ​សហរដ្ឋអាមេរិក​បាន​យ៉ាង​ច្បាស់ ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​តែ​ចាប់ផ្តើម​គំរាម​សង្គ្រាម​​ពាណិជ្ជកម្ម​ជាមួយប្រទេស​ចិន ។

ពន្ធ​ដែល​លោក​ត្រាំ ចង់​ដាក់​នោះ​មាន​គោលដៅ​ដំបូង​គេ គឺ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជ​កម្ម​ទ្វេភាគី​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ អ្វី​ដែល​លោក​ត្រាំ មិន​យល់​ច្បាស់​នោះ គឺ​ទីផ្សារ​ដំណើរការ​ល្អ នៅ​ពេល​ភាគី​ម្ខាង​ទិញ​ច្រើន​ជាង​លក់​ទៅ​ឲ្យ​ដៃគូ​ពាណិជ្ជ​កម្ម ហើយ​វា​ក៏​ល្អ​ដែរ​នៅ​ពេល​ភាគី​ម្ខាង​លក់​ច្រើន​ជាង​ទិញ ។

ប្រសិនបើ​ឱនភាព​ពាណិជ្ជកម្ម​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កើត​មាន​ទាំងស្រុង​ទេ​នោះ សេដ្ឋកិច្ច​ពិភពលោក​នឹង​អន់​ថយ ហើយ​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​ទាញ​អត្ថ​ប្រយោជន៍​ពី​អានុភាពរបស់​ពួក​គេ​ក៏​ធ្លាក់​ចុះ​ដែរ ។

វា​មិនមែន​ជា​ព័ត៌មាន​ថ្មី​ទេ ។ នៅ​ឆ្នាំ​១៩៣០ សហរដ្ឋអាមេរិក​ធ្លាប់​បាន​បង្កើន​ពន្ធ​៥០% លើ​ផលិតផល​នាំ​ចូល​ប្រមាណ​២​ម៉ឺន​ប្រភេទ ដើម្បី​ការពារ​កសិករ និង​អាជីវកម្ម​អា​មេ​រិ​ក ។ ប៉ុន្តែ​វា​បែរជា​បង្ក​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ឆ្លើយ​តប​ដោយ​សងសឹក​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាក់​ចុះ​៦៦% ក្នុង​អំឡុង​ពី​ឆ្នាំ​១៩២៩ ទៅ​១៩៣៤ ។

កត្តា​មួយទៀត​ដែល​តែងតែ​ត្រូវ​បាន​គេ​មើល​រំលង គឺ​ការ​វិនិយោគ ។ កាលពី​ឆ្នាំ​មុន ផល​លើស​ពាណិជ្ជកម្ម​របស់​ប្រទេស​ជប៉ុន​ជាមួយ​សហរដ្ឋអាមេរិក បាន​កើនឡើង​៣,១% មក​ស្មើ​៦៩,៧​ប៊ី​លាន​ដុល្លារ ដែល​បង្ក​ឲ្យ​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​រអ៊ូរទាំ ។ ប៉ុន្តែ​ការ​រអ៊ូរទាំ​នេះ មើល​រំលង​កំណើន​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​សហរដ្ឋអាមេរិក ក្នុង​អំឡុងពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ។

ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ពហុ​ជាតិ​ជប៉ុន ជា​ពិសេស ក្នុង​ផ្នែក​ផលិតកម្ម គឺ​បាន​បង្កើត​ការងារ​ថ្មី​ៗ​នៅ​សហរដ្ឋអាមេរិក​ប្រមាណ ៨៥​ម៉ឺន​៦​ពាន់​កន្លែង​កាលពី​ឆ្នាំ​២០១៥ ។ រីឯ​ចក្រភព​អង់គ្លេស​បង្កើត​ការងារ​១,១​លាន​កន្លែង​នៅ​សហរដ្ឋអាមេរិក ខណៈ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​បង្កើត​ការងារ​បាន​៤​ម៉ឺន​៥​ពាន់​កន្លែង​នៅ​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​ចិន​បង្កើត​ការងារ​៣​ម៉ឺន​៨​ពាន់​កន្លែង​ផង​ដែរ ។

ការ​ប្រឆាំង​នឹង​ការ​ធ្វើ​សកល​ភា​វូ​នី​យ​កម្ម​មាន​កម្រិត​ធ្ងន់ធ្ងរ​ក្នុង​ផ្នែក​មួយ​ចំនួន និង​មិន​ធ្ងន់ធ្ងរ​ក្នុង​ផ្នែក​មួយ​ចំនួន​ទៀត ។ មួយ​ផ្នែក​បង្ក​មក​ពី​កង្វះ​ការ​យល់​ដឹង​ពី​ដំណើរការ​ធ្វើ​ពាណិជ្ជកម្ម ឬ​អត្ថប្រយោជន៍​ដែល​វា​ផ្តល់​ឲ្យ ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ