ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​កាជិគិ​វា.យ​ប្រហារ​ថៃ​ពេញ​ទំហឹង,​ស្លា.ប់​២​នាក់ និង​បា.ត់​ខ្លួ.ន​ម្នាក់

11 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ​ថៃ​ចាប់​ផ្ដើម​មាន​អ្នក​ស្លាប់​ជា​បណ្ដើរ​ៗ​ហើយ​ដោយ​សារ​ខ្យល់​ព្យុះ​កាជិគិ​ (Kajiki) ដែល​ទើប​តែ​វាយ​ប្រហារ​វៀតណាម​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​តិច​៧​នាក់​។ ថ្ងៃ​នេះ អាជ្ញា​ធរ​ថៃ​ទទួល​ស្គាល់​ថា​ខ្លួន​រក​ឃើញ​សាក​សព​មនុស្ស​២​នាក់​ដែល​ស្លាប់​ក្រោយ​ហេតុ​​ការណ៍​បាក់​ដី​នៅ​ក្នុងស្រុក​​មេឆា​អេម (Mae Chaem)។ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ខ្លាំង​តាំង​ពី​​​ព្រឹក​​ថ្ងៃ​ពុធ​​​នៅ​​ភាគ​ខាង​ជើង​។​ អភិបាល​រង​ខេត្ត​ឆៀង​ម៉ៃ…

ទី​ក្រុង​បាងកក​៖ ​ថៃ​ចាប់​ផ្ដើម​មាន​អ្នក​ស្លាប់​ជា​បណ្ដើរ​ៗ​ហើយ​ដោយ​សារ​ខ្យល់​ព្យុះ​កាជិគិ​ (Kajiki) ដែល​ទើប​តែ​វាយ​ប្រហារ​វៀតណាម​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​តិច​៧​នាក់​។ ថ្ងៃ​នេះ អាជ្ញា​ធរ​ថៃ​ទទួល​ស្គាល់​ថា​ខ្លួន​រក​ឃើញ​សាក​សព​មនុស្ស​២​នាក់​ដែល​ស្លាប់​ក្រោយ​ហេតុ​​ការណ៍​បាក់​ដី​នៅ​ក្នុងស្រុក​​មេឆា​អេម (Mae Chaem)។ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ខ្លាំង​តាំង​ពី​​​ព្រឹក​​ថ្ងៃ​ពុធ​​​នៅ​​ភាគ​ខាង​ជើង​។​

អភិបាល​រង​ខេត្ត​ឆៀង​ម៉ៃ លោក​ឆាត់​ឆា​វ៉ាល់​ ផាន់​យ៉ា (Chatchawal Panya) ថ្លែង​ថា​ភ្លៀង​​ធ្លាក់​​ខ្លាំង​ជា​បន្ត​បន្ទាប់​ធ្វើ​ឱ្យ​មាន​ការ​បាក់​ដី​​ជា​ច្រើន​កន្លែង​​នៅ​បាន​ផាងអ៊ុង​ ​នៃ​តំបន់​មេ​ស៊ូក (Mae Suek) នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​។ ផ្ទះ​របស់​អ្នក​ស្រុក​យ៉ាង​តិច​ដប់​ខ្នង​​ត្រូវបាន​​​គ្រប​សង្កត់​​​​ដោយ​​ដី​ល្បាប់​ដែល​ធ្លាក់​មក​​ពី​តំបន់​ខ្ពង់​រាប​។ ​ក្នុង​​​នោះ ផ្ទះ​៧​ខ្នង​ត្រូវ​បាន​កម្ទេច​ទាំង​ស្រុង​។

គេ​កំពុង​តាម​រក​​កុមារី​អាយុ​១២ឆ្នាំ​ម្នាក់​ដែល​នៅ​បាត់​ខ្លួន​នៅឡើយ​។ មនុស្ស​ជា​ច្រើន​​រង​របួស​ដោយ​សារ​​ខ្យល់​ព្យុះ​ដែល​បង្ក​ជា​ភ្លៀង​​ធ្លាក់​ខ្លាំង គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​។ អ្នក​របួស​ជា​ច្រើន​​​ត្រូវ​តែ​ទ្រាំ​ដេក​ឈឺ​ចុក​ចាប់​ព្រោះ​មិន​អាច​បញ្ជូន​ទៅ​ពេទ្យ​បាន​ឡើយ​ដោយ​សារ​តែ​ភូមិ​របស់​ពួក​គេ​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​វាល​ទឹក​ដ៏​ល្ហ​ល្ហាច​រក​កោះ​ត្រើយ​គ្មាន​។ ដង​វិថី​ជា​ច្រើន​ត្រូវ​ដី​បាក់​គ្រប់​សង្កត់​ពី​លើ​យ៉ាង​ជិត​ឈឹង​ ដូច្នេះ​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ​។ បណ្ដាញ​អគ្គិស​នី និង​ទូរ​ស័ព្ទ​ក៏​ត្រូវ​កាត់​ផ្ដាច់​ផង​ដែរ​។​

បុគ្គលិក​មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ឆៀង​ម៉ៃ​ប្រាប់​ថា​គ្រោះ​ទឹក​ជំនន់​កើត​ឡើង​នៅ​ស្រុក​ឆៀង​ដាវ (Chiang Dao), ហាង​ដុង (Hang Dong)​ និង​មេ​អន​ (Mae On)​។ ឆៀង​ម៉ៃ​ស្ថិត​នៅ​ក្នុង​ចំណោម​ខេត្ត​ដែល​ទទួល​រង​សម្ពាធ​ទាប​​​នៅ​ពេល​​​ខ្យល់​ព្យុះ​កាជិគិ​បក់​កាត់​ភាគ​ខាង​ជើង​។ ប្រធាន​​នាយក​ដ្ឋាន​​​ឧតុ​និយម​ថ្លែង​ថា​​​​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​គ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​ឆៀ​ង​ម៉ៃ, ឆៀង​រ៉ៃ, ​សុខោ​ទ័យ​ និងខេត្ត​មួយ​ចំនួន​ទៀត​​។​ ខាង​លើ​នេះ​ជាការ​ដក​ស្រង់​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍ និង​រ៉យ​ទ័រ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ