ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្លួងម៉ែប្រោសព្រះរាជទានអំណោយ​ម៉ូតូជូនវីរកងទ័ពកម្ពុជា នៅខេត្តព្រះវិហារ

15 ម៉ោង មុន

ខេត្តព្រះវិហារ៖ សម្តេចព្រះមហាក្សត្រី បានសព្វព្រះហឫទ័យប្រោសព្រះរាជទានអំណោយ រួមមានគ្រឿងឧបភោគបរិភោគ និងម៉ូតូជាច្រើនគ្រឿង ឧបត្ថម្ភជូនវីរកងទ័ពកម្ពុជា ការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន នៅខេត្តព្រះវិហារ។ យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថាក្រោមព្រះហឫទ័យគិតគូរនិងខ្វាយខ្វល់ពីសំណាក់…

ខេត្តព្រះវិហារ៖ សម្តេចព្រះមហាក្សត្រី បានសព្វព្រះហឫទ័យប្រោសព្រះរាជទានអំណោយ រួមមានគ្រឿងឧបភោគបរិភោគ និងម៉ូតូជាច្រើនគ្រឿង ឧបត្ថម្ភជូនវីរកងទ័ពកម្ពុជា ការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន នៅខេត្តព្រះវិហារ។

យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថាក្រោមព្រះហឫទ័យគិតគូរនិងខ្វាយខ្វល់ពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យតំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ និងអំណោយដ៏ថ្លៃថ្លាជា ម៉ូតូ ភេសជ្ជៈ​ប៉ូវកម្លាំង និងថវិកា ឧបត្ថម្ភជូនដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន នៅខេត្តព្រះវិហារ។

ពិធីប្រគល់-ទទួលព្រះរាជអំណោយ និងអំណោយខាងលើនេះ ប្រព្រឹត្តទៅនៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមាន ឯកឧត្តម យូ ឡាណា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអញ្ជើញចូលរួមពី អ្នកពាក់ព័ន្ធជាច្រើននាក់ទៀតង ហើយនិងតំណាងវីរកងទ័ពកម្ពុជាមកពីបណ្តាកងអង្គភាពនានា ព្រមទាំងគ្រួសារកងទ័ពដែលកំពុងភៀសសឹកចំនួន ៥០គ្រួសារ​ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ