ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាយោធិនពលីនៅខេត្តកំពត ទទួលបានថវិកាជិត២៣លានរៀលពីរាជរដ្ឋាភិបាល

11 ម៉ោង មុន

ខេត្តកំពត៖ ភរិយារបស់យោធិនពលី នៅខេត្តកំពត ទទួលបានថវិកាប្រមាណជិត២៣លានរៀលពីរាជរដ្ឋាភិបាលកម្ពុជា។ យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក កឹង…

ខេត្តកំពត៖ ភរិយារបស់យោធិនពលី នៅខេត្តកំពត ទទួលបានថវិកាប្រមាណជិត២៣លានរៀលពីរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក កឹង សេរី ជាមេបញ្ជាការរង និងជានាយសេនាធិការ តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី​ ហុក​ ចន្តា​ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងកំពត​ បានទទួលនិងប្រគល់ថវិកាបូជាសព ដែលជាថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំនួន ២២,៣៦០,០០០រៀល ​ជូនគ្រួសារយោធិនពលីលោកអនុសេនីយ៍ត្រី ផន ឃ្លាំង ជំនួយការ ផ្នែកសុខាភិបាល តំបន់ប្រតិបត្តិការសឹករង កំពត។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក កឹង សេរី មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិសឹករងកំពត បានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ ជាមួយក្រុមគ្រួសារ ដែលជានិច្ចជាកាល លោកតែងយកចិត្ត ទុកដាក់គិតគូរដល់យោធិន និងគ្រួសារ គ្រប់ពេលវេលានិងសូមថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេស ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់ជូននូវថវិកាគោលនយោបាយជួយ ដល់យោធិននិងគ្រួសារយោធិនគ្រប់ៗគ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ