ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រថ្មីចំនួន៤​ នឹងផ្ដល់ឱកាសការងារជាច្រើនកន្លែង ដល់ពលករខ្មែរនៅខេត្តតាកែវ

12 ម៉ោង មុន

ខេត្តតាកែវ៖ រោងចក្រចំនួន៤កន្លែង ​នឹងផ្ដល់ឱកាសការជាច្រើនកន្លែង ដល់ពលករខ្មែរដែលក្នុងនោះមានស្រុកបាទី ចំនួន ០៣ និងស្រុកត្រាំកក់ ចំនួន ០១។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ…

ខេត្តតាកែវ៖ រោងចក្រចំនួន៤កន្លែង ​នឹងផ្ដល់ឱកាសការជាច្រើនកន្លែង ដល់ពលករខ្មែរ
ដែលក្នុងនោះមានស្រុកបាទី ចំនួន ០៣ និងស្រុកត្រាំកក់ ចំនួន ០១។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ ដឹកនាំដោយ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ តំណាង ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រចំនួន ០៤ទីតាំង រួមមាន៖ ១/ រោងចក្រផលិតកាបូប កាបូបយួរដៃ សម្ភារៈធ្វើដំណើរ និងសម្ភារៈបន្ទាប់បន្សំ របស់ក្រុមហ៊ុន ជាំងហ៊ួយ ប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ ២/ រោងចក្រផលិតសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុន អ៊ីហ្សេត ផេក ឯ.ក ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ ៣/ រោងចក្រផលិត និងផ្គុំដំឡើងគ្រោងទ្វារ គ្រោងបង្អួច គម្រប គ្រោងកែច្នៃអាលុយមីញ៉ូម និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន ហ្សុងជីន អាលុយមីញ៉ូម (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ និង ៤/ រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ របស់ក្រុមហ៊ុន យ៉ាវស៊ីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ