ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ព្យាករ​ថា​សេដ្ឋ​កិច្ច​របស់​ខ្លួន​ឆ្នាំ​នេះ​អាច​មាន​កំណើន​ត្រឹម​១,៥%

11 ម៉ោង មុន

ទីក្រុង​ម៉ូស្គូ៖ ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី​ហាក់​បង្ហាញ​សញ្ញា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេនៅ​ក្នុង​ឆ្នាំ​នេះ​​។ ហេតុ​ដូច្នេះ​​ រុស្ស៊ី​ដែល​ពី​មុន​បាន​ព្យាករ​ថា​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​ ឬ​កំណើន​ជី​ឌី​ភី (GDP) របស់​ខ្លួន​២,៥%​ ឥឡូវ​នេះ​បញ្ចុះ​មក​នៅ​១,៥%​វិញ​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​រុស្ស៊ី លោក​អាន​តុន​…

ទីក្រុង​ម៉ូស្គូ៖ ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី​ហាក់​បង្ហាញ​សញ្ញា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេនៅ​ក្នុង​ឆ្នាំ​នេះ​​។ ហេតុ​ដូច្នេះ​​ រុស្ស៊ី​ដែល​ពី​មុន​បាន​ព្យាករ​ថា​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​ ឬ​កំណើន​ជី​ឌី​ភី (GDP) របស់​ខ្លួន​២,៥%​ ឥឡូវ​នេះ​បញ្ចុះ​មក​នៅ​១,៥%​វិញ​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​រុស្ស៊ី លោក​អាន​តុន​ ស៊ី​ឡូន​ណូស​ (Anton Siluanov) នៅ​វិមាន​ក្រឹម​ឡាំង​។

តាម​ពិត សេដ្ឋ​កិច្ច​រុស្ស៊ី​រីក​លូត​លាស់​បាន​ល្អ​កាល​ពី​ឆ្នាំ​២០២៣​ និង​ឆ្នាំ​២០២៤​ទោះ​បី​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌ​កម្ម​យ៉ាង​ណា​ក្ដី​។ ប៉ុន្តែ​ឈាន​មក​ដល់​ឆ្នាំ​២០២៥ សេដ្ឋ​កិច្ច​រុស្ស៊ី​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ខ្លាំង​។ សកម្ម​ភាព​សេដ្ឋ​កិច្ច​​នៅ​ក្នុង​ស្រុក​ចាប់​ផ្ដើម​ជាប់​គាំង​នៅ​មួយ​កន្លែង​ដោយ​សារ​ការ​ខ្វះ​ខាត​កម្លាំង​ពល​កម្ម​​ គួប​ផ្សំ​នឹង​ធនា​គារ​ជាតិ​ដំឡើង​អត្រា​ការ​ប្រាក់​កម្ចី​ខ្ពស់​ដើម្បី​ទប់​ទល់​នឹង​តម្លៃ​សាច់​ប្រាក់​ចុះ​ថោក​ (អតិ​ផរណា)។

បញ្ហា​អតិ​ផរណា​ហក់​ឡើង​ខ្ពស់​ដោយ​សារ​រុស្ស៊ី​ចំណាយ​ថវិកា​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​។ ​​រដ្ឋ​មន្ត្រី​រុស្ស៊ី​រូប​នេះ​ជម្រាប​ជូន​លោក​ពូទីន​ថា​ក្រសួង​សេដ្ឋ​កិច្ច​ប្រមើល​ឃើញ​ថា​កំណើន​សេដ្ឋ​កិច្ច​សម្រាប់​ឆ្នាំ​នេះ​​កើន​ឡើងយ៉ាង​តិច​​​១,៥%​​។ លោក​ថ្លែង​ថា​បើ​​សិន​​ឆ្នាំ​នេះ​​ពិបាក​​អនុ​វត្ត​នយោបាយ​ហិរញ្ញ​វត្ថុ និង​ឥណ​ទាន​ កំណើន​សេដ្ឋ​កិច្ច​ក៏​មិន​ក្រោម​១,៥%​ដែរ​។

លោក​ថ្លែង​ថា​ការ​រៀប​ចំ​ខ្ទង់​ថវិកា​ជាតិ​ប្រកប​ដោយ​សម​​តុល្យ​​​អាច​នឹង​ផ្ដល់​ឱកាស​​ឱ្យ​​​ធនា​គារ​ជាតិ (ឬ​ធនា​គារ​កណ្ដាល) បន្ធូរ​បន្ថយ​នយោបាយ​ហិរញ្ញ​វត្ថុ និង​ឥណ​ទាន​។ មាន​ន័យ​ថា​ប្រភព​ឥណ​ទាន​អាច​មាន​ច្រើន​សម្រាប់​ប្រើ​ប្រាស់​ ហើយ​ធន​ធាន​ដទៃ​ទៀត​ក៏​​នឹង​មាន​ច្រើន​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​​ផង​ដែរ​។ ហេតុ​នេះ​នៅ​ឆ្នាំ​ក្រោយ រុស្ស៊ី​នឹង​ស្គាល់​​រីក​ចម្រើន​ផ្នែក​ការ​អភិ​វឌ្ឍ​សង្គម និង​សេដ្ឋ​កិច្ច​ជាក់​ជា​មិន​ខាន​។​​ ខាង​លើ​នេះ​ជា​ការ​ដកស្រង់​ប្រភព​ទី​ទី​ភ្នាក់ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ