ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ហ៊ាន​ណាស់ ចោរលួច​ឆ្លង​ដែន

7 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ចូល​លួច​ម៉ូតូ​របស់​អាជីវករ​ខ្មែរ​លក់ដូរ​ក្នុង​ទឹកដី​ថៃ ឆ្លង​ដែន​យក​មក​ជិះ​នៅ​ភូមិ​ផ្សារ ​ព្រំ​យ៉ាង​រំភើយ ហើយ​ត្រូវ​បាន​ម្ចាស់​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ម្ចាស់​ម៉ូតូ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ចូល​លួច​ម៉ូតូ​របស់​អាជីវករ​ខ្មែរ​លក់ដូរ​ក្នុង​ទឹកដី​ថៃ ឆ្លង​ដែន​យក​មក​ជិះ​នៅ​ភូមិ​ផ្សារ ​ព្រំ​យ៉ាង​រំភើយ ហើយ​ត្រូវ​បាន​ម្ចាស់​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ម្ចាស់​ម៉ូតូ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្សារ​ប៉ា​កា​ដ ស្រុក​ពោង​ណាំ​រ៉​ន ប្រទេស​ថៃ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជុន សុ​ភី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ផ្សា​របា​កា​ដ (​ប្រទេស​ថៃ​) រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​ចោរលួច​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER X ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ផ្កាឈូក​ចាស់ អត់​ស្លាក​លេខ នៅ​ចំណុច​ផ្សា​របា​កាត ក្នុង​ទឹកដី​ប្រទេស​ថៃ ជាប់​នឹង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​រួច កម្លាំង​ជំនាញ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ​១​គ្រឿង នៅ​ចំណុច​សំបុកចាប ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ជនសង្ស័យ​ឈ្មោះ មាស សុខ​ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ​តា​ណា​ក ឃុំ​គុ​ជ​ដី ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កុំ​ពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ