រាជធានីភ្នំពេញ ៖ ឡៅ ចន្ទ្រា ជើងខ្លាំងប្រចាំក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម បន្ទាប់ពីបានយកឈ្នះពិន្ទុកីឡាករ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យទាំងលំបាកនៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ទី៦ ឧសភា នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី។
ការប្រកួត៥ទឹកពេញ គេឃើញកីឡាករ ពុទ្ធ ឆាយរិទ្ធី ខំប្រឹងវាយលុកទៅលើគូប្រកួត
មិនសំចៃដៃក្នុងគោលបំណងដណ្ដើមជ័យជម្នះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែឡៅ ចន្ទ្រា មិនមែនជាជើងអន់ឯណា គេបានវាយបកវិញដូចព្យុះធ្វើឱ្យពុទ្ធ ឆាយរិទ្ធី ទាល់ច្រកនិងទប់ជំហរប្រកួតស្ទើរតែមិនចង់ជាប់ម្ដងៗ។ ទោះបីយ៉ាងណាពុទ្ធ ឆាយរិទ្ធី នៅតែប្រឹងវាយទប់ និង វាយឆ្មក់ ម្ដងម្កាលធ្វើឱ្យគូប្រកួតហាក់រអារមិនហ៊ានវាយសម្រុកដោយខ្វះការប្រុងប្រយ័ត្ននោះទេទើបការប្រកួតត្រូវអូសបន្លាយពេលដល់ទឹកទី៥ ។
ក្រោយ បញ្ចប់ការប្រកួត ឡៅ ចន្ទ្រា ត្រូវបាន គណៈកម្មការប្រកាសឱ្យឈ្នះពិន្ទុមិនឯកច្ឆ័ន្ទក្នុងសំឡេង៤ទល់នឹង១ក្លាយជាម្ចាស់ពានជើងឯកកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
ពុទ្ធ ឆាយរិទ្ធី ដែលទទួលបានតំណែងជើងឯករងប្រាប់ថា កុំតែគេមានរបួសស្មងជើងស្ដាំដោយសារការទាត់បាវសាក់មុនពេលប្រកួត ម្ល៉េះឡៅ ចន្ទ្រា ប្រហែលជាមិនអាចយកឈ្នះរូបគេបានឡើយ ។ ពុទ្ធ ឆាយរិទ្ធី បានប្រាប់លោក ស៊ីថូ ណាថាន់ អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រចាំស្ថានីយទូរទស្សន៍ស៊ីអិនស៊ីថា លោកទទួលស្គាល់ឡៅ ចន្ទ្រា ថាពិតជាជើងខ្លាំងពូកែគ្រប់ក្បាច់ទាំងអស់ ប៉ុនបើលោកមិនមានបញ្ហារបួសស្មងជើងស្ដាំក៏លោកមិនចាញ់បែបនេះដែរ ។
របួសនេះធ្វើឱ្យលោកមិនអាចប្រើប្រាស់ជើងទាត់ឱ្យអស់កម្លាំងដែលខ្លួនមានឡើយ ។ ជាក់ស្ដែងនៅក្នុងទឹកទី៣និងទី៤តែម្ដង ជើងរបស់លោកឈឺកាន់តែខ្លាំងប៉ុន្តែលោកនៅតែអត់ធ្មត់ប្រកួតរហូតដល់ចប់ទឹកទោះបីលទ្ធផលចុងក្រោយមិនសមប្រកបក្ដី ។ ចំណែកឡៅ ចន្ទ្រាបានសារភាពថា ការមកប៉ះពុទ្ធ ឆាយរិទ្ធី លើកនេះក៏មិនស្រួលខ្លួនប៉ុន្មានទេ ។ ជាក់ស្ដែងក្នុងពេលប្រកួតលោកពិតជាប្រុងប្រយ័ត្នខ្លាំងណាស់បើមិនដូច្នោះទេច្បាស់ជាភ្លាត់ចាញ់ក្រោមកណ្ដាប់ដៃគេមិនខាន។
ឡៅ ចន្ទ្រា ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ចំនួន៦ពាន់ដុល្លារ,
ពុទ្ធ ឆាយរិទ្ធី ចំណាត់ថ្នាក់លេខ២ទទួលបាន៣ពាន់ដុល្លារ, កីឡាករថៃNoeng Trakanចំណាត់ថ្នាក់លេខ៣ទទួលបាន២ពាន់ដុល្លារនិងកីឡាករថៃRong Nakphaចំណាត់
ថ្នាក់លេខ៤ទទួលបាន១៥០០ដុល្លារ៕
រាជធានីភ្នំពេញ ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត កំពុងត្រួសត្រាយផ្លូវ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា ដោយផ្តល់ជូន...
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីវ័យទើប១៤ឆ្នាំជាកូនចុងម្នាក់ដោយអត់ទ្រាំនឹងទង្វើរបស់ឪចុងមិនបានក៏ទម្លាយរឿងប្រាប់ម្តាយពីទង្វើដែលឪចុងបានចាប់រំលោភនាងអស់...
រាជធានីភ្នំពេញ ៖ យើងរួមគ្នាក្នុងស្មារតីខ្មែរជួយខ្មែរ ដែលនេះ គឺកើតចេញពីទឹកចិត្តជួយគ្នា និងចូលរួមកសាងភូមិឃុំមានសុវត្ថិភាពរបស់យើង ។ ជាក់ស្ដែងយើងបានកសាង...
ខេត្តកំពង់ចាម ៖ បណ្ដាភូមិជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា ប្រែក្លាយទៅជាផ្លូវបេតុងស្ទើរ១០០% នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ជាការលើកឡើង...
ក្រុងហុងកុង ៖ បូ៉លិសក្រុងហុងកុងកាលពីថ្ងៃទី១៥ធ្នូបានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់និងប្រើឧស្ម័នម្រេច ប្រឈមមុខនឹងពួកបាតុករស្និទ្ធប្រជាធិបតេយ្យ នៅ...
ជាទូទៅមនុស្សតែងតែគិតថា ភាពជោគជ័យតម្រូវឲ្យពួកគេមានលុយ ឬភាពល្បីឈ្មោះ ឬតំណែងខ្ពស់ណាមួយជាដើម ។ ជាក់ស្តែងវាមិនមានបញ្ហាអ្វីទាក់ទិននឹងគោលដៅទាំងនេះទេ ប៉ុន្តែ...
ខេត្តមណ្ឌលគិរី ៖ បញ្ហាជាច្រើនត្រូវបានប្រជាពលរដ្ឋលើកឡើងរួមមាន បញ្ហាចោរកម្ម គ្រឿងញៀន ប្រព័ន្ឋទឹកស្អាត ដើម្បីដាក់ជូនមន្ត្រីជំនាញដែលចូលរួមវេទិកាសាធារណ:ថ្នាក់...
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ...
ឆ្លងទន្លេកើនឡើងច្រើន រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈគោល នយោបាយគាំពារសង្គមបានធ្វើឲ្យចំនួនស្ត្រីឆ្លងទន្លេមានការកើនឡើង...
ខេត្តស្វាយរៀង ៖ នៅដើមសប្តាហ៍នេះ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការ...
ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២ លើពិភពលោកបានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា គឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូ...
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនប្រុសស្រីចំនួន២៦នាក់ត្រូវបាននគរបាលចម្រុះកម្ពុជា-ចិនធ្វើការឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែតនារសៀលថ្ងៃ...
អ្នកលក់អនឡាញមិនអាចរងចាំតែការ Boost ឬផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មខ្លួនដល់អតិថិជនគ្រប់ពេលវេលាទេ ។ បើអ្នកចង់រក្សាភាព...
ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១៤ធ្នូ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកក តាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់មួយរូប លោកTHANATHORN JUANGROONGRUANGKIT ដែលនោះជា...
ខេត្តកំពត ៖ ស្រូវប្រាំងជាង៥០០ហិកតានៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងប្រឈមបញ្ហារងគ្រោះដោយសារកង្វះទឹក ត្រូវបានក្រុមការងារថ្នាក់ខេត្ត...
រាជធានីភ្នំពេញ ៖ វេទិកាចែករំលែកគំនិតស្តីពី «មាគ៌ាឆ្ពោះទៅកាន់ភាពរីកចម្រើន សម្រាប់ ២០២០» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះនៅ AIS ទួលគោក ។ ដូច្នេះ...
រាជធានីភ្នំពេញ ៖ ដើម្បីជួយសង្គ្រោះគ្នានៅពេលកើតមានហេតុការណ៍ណាមួយចៃដន្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចចង់ឲ្យមានសមយុទ្ធផ្នែកយោធា ជាមួយ...
រាជធានីភ្នំពេញ ៖ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ដែលមានស្តង់ដាក់បង្ហាញផលិតផល៣៧២ស្តង់ ដែលបានបើកសម្ពោធ...
ខេត្តស្ទឹងត្រែង ៖ ឥទ្ធិពលនៃចំហាយវត្ថុធាតុគីមី បានជះឆួលចេញពីទីតាំងសិប្បកម្មដំឡើងទូកស្មាច់មួយកន្លែង បង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ឯមន្ទីរ...
៤ថ្ងៃទៀតជាថ្ងៃព្រហស្បតិ៍ឡើងស័ក្តិ គ្រូហុងស៊ុយប្រាប់ថា ប្រុសស្រីម្ចាស់ឆ្នាំទាំង៤មានព្រេងវាសនាល្អមានលាភសំណាង សម្បូរលុយចាយ ទ្រព្យធនសម្បូររហូរហៀរកើតអំពី...