ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​ម៉ែត្រ​បើក​លឿន​ដូច​ហោះ​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ក្រឡាប់​ផ្ងារជើង

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង សង្ស័យ​អ្នកបើកបរ​ស្រវឹង បាន​បើករថយន្ត​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ហើយ​បណ្តាល​ឱ្យ​រង​របួសស្រាល​ចំនួន​៤​នាក់​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​ព្រះ​មុនី​វង្ស…

រាជធានី​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង សង្ស័យ​អ្នកបើកបរ​ស្រវឹង បាន​បើករថយន្ត​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ហើយ​បណ្តាល​ឱ្យ​រង​របួសស្រាល​ចំនួន​៤​នាក់​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

 

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​តាក់ស៊ី​ម៉ែត្រ ពណ៌​កាប់​ស្តាំ​ង​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-៧៧៣៩ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ទើប​បណ្ដាល​ឱ្យ​រថយន្ត​រេ​ចង្កូត ទៅ​បុក របាំង​ថ្ម​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង​បាក់​អស់​២​កង់ ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ហើយ​ភ្លាម​នោះ​ដែរ គេ​បានឃើញ​បុរស​ចំនួន​៤​នាក់​បាន​នាំ​គ្នា​លូន​ចេញពី​រថយន្ត​ចេញ​មក​ក្រៅ ថែម​ទាំង​មាន​របួស​តិចតួច រួច​ហើយក៍​បាន​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ខណ្ឌ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​អោយមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ