ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប

5 ឆ្នាំ មុន

ពិត​ណាស់ មនុស្ស​គ្រប់​រូប​តែង​ប្រាថ្នា​ចង់ឃើញ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​មាន​វត្តមាននៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ដែល​ក្នុង​ចំណោម​នោះ ប្រជាជន​អេ​ហ្ស៊ី​ប​កំពុង​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​ពួក​គេ​អាច​ឡើង​មក​ដល់​វគ្គ​ចែកពូ​ល ។ របាយការណ៍​របស់ FIFA បានឱ្យ​ដឹង​ថា…

ពិត​ណាស់ មនុស្ស​គ្រប់​រូប​តែង​ប្រាថ្នា​ចង់ឃើញ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​មាន​វត្តមាននៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ដែល​ក្នុង​ចំណោម​នោះ ប្រជាជន​អេ​ហ្ស៊ី​ប​កំពុង​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​ពួក​គេ​អាច​ឡើង​មក​ដល់​វគ្គ​ចែកពូ​ល ។

របាយការណ៍​របស់ FIFA បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​អេ​ហ្ស៊ី​ប ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នកគាំទ្រ​មួយ​ដែល​បាន​កក់​សំបុត្រ​ទស្សនា​ច្រើន​ជាងគេ​រហូត​មក​ដល់​ពេល​នេះ ។ អេ​ហ្ស៊ី​ប ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣១ ក្នុង​តារាង FIFA ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​២​ដង​ប៉ុណ្ណោះ​អំឡុង​ឆ្នាំ ១៩៣៤ និង​១៩៩០ ប៉ុន្តែ​ពួក​គេ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រឹម​វគ្គ​ចែក​ពូ​ល​ទាំង​២​លើក ។ ការ​វិល​មក World Cup ជា​ថ្មី​ម្តងទៀត​នេះ គេ​សង្កេត​ឃើញ​ថា អេ​ហ្ស៊ី​ប​មាន​ទម្រង់​លេង​ខុស​ប្លែក​ពី​ក្រុម​ដទៃ រីឯ​ប្រព័ន្ធ​ការពារ​រឹតតែ​ពិបាក​បំបែក​ថែម​ទៀត តាម​រយៈ​ជំនួប​ប្រកួត​ជម្រុះ​បឋម​តាម​តំបន់​នា​ពេល​កន្លង​មក ។

ក្តី​រំពឹង ៖ អេ​ហ្ស៊ី​ប​គឺជា​ក្រុម​ជម្រើសជាតិ​ដែល​ចម្រុះ​ទៅ​ដោយ​កីឡាករ​វ័យក្មេង​និង​ចាស់ ប៉ុន្តែ​សមត្ថភាព និង​បច្ចេកទេស​វិញ ពួក​គេ​លេង​ស៊ីសង្វាក់​គ្នា​បាន​យ៉ាង​ល្អ ។ ស្ថិត​នៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​រុ​ស្ស៊ី អ៊ុយ​រូ​ហ្គា​យ និង​អា​រ៉ា​ប៊ី​សា​អូឌីត ធ្វើ​ឱ្យ​អេ​ហ្ស៊ី​ប​មាន​សង្ឃឹម​ច្រើន​ថា​នឹង​អាច​ឆ្លង​ផុត​ទៅ​វគ្គ​បន្ត ។ ទោះបី​យ៉ាងណា ពួក​គេ​នឹង​ជួប​បញ្ហា​ច្រើន​ប្រសិនបើ​លេង​ពឹងផ្អែក​តែ​កីឡាករ​ណា​ម្នាក់ ឬ​ការ​ប្រកួត​វគ្គ​បន្តបន្ទាប់​ទៀត ។

គ្រូ​បង្វឹក ៖ អតីត​គ្រូបង្វឹក​ក្លិប Valencia និង Inter Milan លោក Hector Cuper បាន​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីប​អា​ហ្រិ្វ​កខាងជើង​នេះ​អំឡុង​ឆ្នាំ​២០១៥ ។ លោក Hector Cuper មិន​ទាន់​បាន​បង្កើត​ស្នាដៃ​ល្អ​ណាមួយ​ជូន​អេ​ហ្ស៊ី​ប​នៅឡើយ​ទេ ប៉ុន្តែ​ធ្លាប់​ជួយ​ឱ្យ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​នៃ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​អា​ហ្រិ្វ​ក​ខាប់​(CAF Africa Cup of Nations 2017) ។

កីឡាករ​ Super Star​ប្រចាំ​ក្រុម ៖ ខ្សែប្រយុទ្ធ​ដែល​កំពុង​អង្រួន​ពិភព​បាល់ទាត់​ខ្លាំង​នា​ពេល​បច្ចុ​ប្បន្ន និង​លេង​ឱ្យ​ក្លិប Liverpool កីឡាករ Mohamed Salah ត្រូវ​បាន​អ្នកគាំទ្រ​កោតសរ​សើរ​ពី​សមត្ថភាព​មិន​ដាច់​ពី​មាត់ ថែម​ទាំង​ចាត់ទុកជា​វីរបុរស​អេ​ហ្ស៊ី​ប​នា​សតវត្ស​ទី​២១​នេះ​ថែម​ទៀត​ផង ។ តារា​ឆ្នើម​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ចូលរួម​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​កាលពី​ឆ្នាំ​២០១១ ដោយ​បង្ហាញខ្លួន​បាន​៥៧​ប្រកួត និង​ស៊ុត​បាន​៣៣​គ្រាប់ ខណៈ​វត្ត​មាននៅ​Liverpool ចំនួន​៣៤​លើក រកបាន​៣១​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប(​បណ្តោះអាសន្ន​)  ៖

-​អ្នកចាំទី ៖ ប្រធាន​ក្រុម Essam El-Hadary (Taawoun), Ahmed El-Shenawy (Zamalek), Mohamed Awad (Al-Wehda), Mohamed El-Shenawy (Al Ahly) ។

-​ខ្សែការពារ ៖ Ahmed Fathy, Saad Samir និង Ayman Ashraf (Al Ahly), Elmohamady (Aston Villa), Abdel-Shafy (Al Fateh), Ahmed Hegazi និង Ali Gabr (West Brom), Omar Gaber ( Los Angeles) ។

-​ខ្សែបម្រើ ៖ Mohamed El Neny (Arsenal), Abdallah Said (KuPS), Shikabala (Al Raed), Trézéguet (Kasımpaşa), Ramadan Sobhi (Stoke), Tarek Hamed (Zamalek), Kahraba (Al Ittihad), Hossam Ashour (Al Ahly), Amr Warda (Atromitos), Moamen Zakaria (Al Ahli), Sam Morsy (Wigan), El Shahat (Al Ain), Mohamed Magdy (ENPPI) ។

-​ខ្សែប្រយុទ្ធ ៖ Mohamed Salah (Liverpool), Marwan Mohsen និង Salah Mohsen (Al Ahly), Kouka (Braga), Ahmed Gomaa (Al Masry), Amr Gamal (Helsinki) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ