ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ លោក​អើយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ម៉ូតូ​បុក​យី​ឌុ​ប​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​នៅ​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​បា​ជាន់ សង្កាត់​យក្ខ​ឡោម…

ខេត្តរតនគិរី ៖ ម៉ូតូ​បុក​យី​ឌុ​ប​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​នៅ​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​បា​ជាន់ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក្រោយ​ពី​កើតហេតុ​មាន​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​រតនគិរី​យក​ឡាន​របស់​ស្នងការ​ដឹក​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​រក្សា​សព​ទុក និង​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ។ សមត្ថកិច្ច​ចរាចរណ៍​បាន​បញ្ជាក់​ថា បើ​តាម​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​ម៉ូតូ និង​រថយន្ត​បាន​ជិះ​បញ្ចា​ស់ទិស​គ្នា​ទី​១ រថយន្ត​ម៉ាក​យី​ឌុ​ប​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម 3A-3167 បាន​បើក​មក​ពី​ទិស​ខាងកើត ចំណែក​ម៉ូតូ​ពី​ទិស​លិចទៅ​កើត ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ម៉ូតូ​បាន​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បាន​បុក​រថយន្ត​ពេញទំហឹង​តែ​ម្តង ហើយ​នៅ​កន្លែង​កើតហេតុ​នេះ​ទៀត ផ្លូវបត់​ហើយ​ចុះ​ចំណោត​គួរតែ​បងប្អូន​ទាំងអស់​មក​ដល់​ចំណុច​អូរ​ត្រាវ​មានការ​ប្រុង​ប្រយ័ត្ន ។

មន្ត្រី​ប៉ូលិស​ចរាចរណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ស គ្មាន​ស្លាក​លេខ មក​ដល់​ពេល​នេះ​បងប្អូន​ជន​រង​គ្រោះ​គ្មាន​ន​ណា​ម្នាក់​បានដឹង​ថា គាត់​ស្លាប់​នោះ​ទេ គឺ​សព​បាន​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​បន្ថែម​ពីលើ​នឹង​ទៀត​ខាង​សមត្ថកិច្ច​ប៉ូលិស​ចរាច​ណ៍​បាន​ធ្វើការ​អំពាវនាវ​តាម​រយៈ​សារ​ព​ត៌​មាន ដើម្បី​ឲ្យ​សាច់ញាតិ​បានដឹង ពណ៌​សម្បុរ​ជន​រង​គ្រោះ​ស្រអែម សក់ស្លូត ពាក់​អាវយឺត​ដៃខ្លី ឆ្នូត​សលាយ​ខ្មៅ និង​មាន​អាវធំ​ខ្មៅ​មួយ​នៅ​ខាងក្រៅ និង​ស្លៀកខោ​ខ្មៅ​ជើងវែង អាយុ​ប្រហែល​២០​ឆ្នាំ​ជាង វត្ថុ​តាង​មាន​ខ្សែ​ក​ផ្លា​ក់​ទី​ន​១​ខ្សែ មាន​បន្តោង​ខ្នែង​ជ្រូក ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ូលិស​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ស្នាម​របួស​បែកក្បាល​ខាង​មុខ និង​ដៃ​ខាងឆ្វេង និង​ក ហើយ​មន្ទីរពេទ្យ​បាន​ឲ្យ​សារ​ព​ត៌​មាន​ដឹង​ថា សព​អាច​រក្សា​ទុក​រយៈពេល​១​ថ្ងៃ​កន្លះ បើ​អត់​មាន​បងប្អូន​សាច់ញាតិ​មក​ទទួល​ទេ​គេ​នឹង​បូជាសព​នៅ​មន្ទីរពេទ្យ​ខេត្ត​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ