ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ភ្លាត់ស្នៀត​ត្រូវ​ខ្លួនឯង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​ត​ខ្សែភ្លើង​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់ គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្រោយ​ផ្ទះ​របស់​ខ្លួន បណ្តាល​ឲ្យ​ឆក់​ស្លាប់​ខ្លួនឯង ស្ថិត​នៅ​ក្នុងភូមិ​ក្តា​មហា…

ខេត្តកំពង់ធំ ៖ មាន​ករណី​ត​ខ្សែភ្លើង​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់ គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្រោយ​ផ្ទះ​របស់​ខ្លួន បណ្តាល​ឲ្យ​ឆក់​ស្លាប់​ខ្លួនឯង ស្ថិត​នៅ​ក្នុងភូមិ​ក្តា​មហា ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ សម្បត្តិ សុ​ភី ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​រាយ​ខ្សែរ​ភ្លើង​ចូល​ទៅ​ក្នុង​ទឹក​ស្រែ​ខាងក្រោយ​ផ្ទះ រួច​យក​ឧបករណ៍​សម្រាប់​ឆក់​ត្រី​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​បាត់​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ សាច់ញាតិ​ក៏​នាំ​គ្នា​ដើរទៅ​រក​ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​ក្នុង​ស្រូវ ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី​ពិតប្រាកដ​មែន ក្រោយ​ពី​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដំណឹង​នេះ ក៏​ជា​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា សូមកុំ​ឲ្យ​នាំ​គ្នា​ប្រកប​របរ​នេសាទ​ខុសច្បាប់​ដូច​ជា ករណី​ឆក់​ត្រី​ខាងលើ​ជាដើម ដែល​នាំ​ឲ្យ​ទោស​ដល់​ខ្លួន​ចំពោះ​មុខ​ច្បាប់ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ​បាន​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ