ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​អ្នក​បើក​យន្តហោះ​កៀរ​រថយន្ត​កាម​រី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​មួយ​គ្រឿង​បាន​ដឹក​ភ្ញៀវ​ជនបរទេស​ដែល​ជា​អ្នកបំរើ​ការ​ក្នុង​យន្តហោះ និង​អ្នក​បើក​យន្តហោះ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​កាម​រី ហា​យ​ព្រី​ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​មួយ​គ្រឿង​បាន​ដឹក​ភ្ញៀវ​ជនបរទេស​ដែល​ជា​អ្នកបំរើ​ការ​ក្នុង​យន្តហោះ និង​អ្នក​បើក​យន្តហោះ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​កាម​រី ហា​យ​ព្រី​ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ជិត​នឹង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មនុស្ស​៤​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​ម្នាក់ រួម​ទាំង​អ្នកបើកបរម្នាក់​ បាន​បើករថយន្ត​ម៉ាក​កាម​រី ហា​យ​ព្រី​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២K-០៣០៣  ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ ២៧១​ ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​​កោង ក៍​ស្រាប់តែ​មាន​រថយន្តក្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-១០៧៨ បាន​ដឹក​ភ្ញៀវ​ដែល​ជនជាតិ​បរទេស​ដែល​ជា​អ្នកបំរើ​ការ​ក្នុង​យន្តហោះ និង​អ្នក​បើក​យន្តហោះ​ផង បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ហើយ​បាន​វ៉ា​ជែង​ខាងស្តាំ​រថយន្ត​កាម​រី​ហា​យ​ព្រី​ត ខណៈ​ពេល​បើក​វ៉ា​ដោយសារ​តែ​កន្ទុយ​ខាងក្រោយ​វ៉ា​មិន​ផុត ក៍​ជ្រុល​ទៅ​កៀរ រថយន្ត​កាម​រី​ហា​យ​ព្រី​ត បណ្តាល​រង​ការ​ខូចខាត ក្រ​ពិត​ថ្ពាល់​មុខ​ចំហៀង​ស្តាំ និង​ទ្វារ​ខាងស្តាំ​បន្តិច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។

ដោយឡែក​ខាង​រថយន្តក្រុង​វិញ​រង​ការ​ខូចខាត​ឆូត​​ថ្នាំ​គូថ​ក្រោយ​ចំហៀង​ឆ្វេង​បន្តិចបន្តួច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ​ ហើយ​ភ្លាម​នោះ ភ្ញៀវ​ដែល​ជិះ​ក្នុង​រថយន្តក្រុង​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ដឹក​ដើម្បី​បន្តដំណើរ​ទៅ​មុខ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​កាម​រី ហា​យ​ព្រី​ត ទាមទារ​សំណង​ចំនួន​១៥០​ដុល្លារ តែ​ពេល​នោះ​ខាង​រថយន្តក្រុង​បាន​សុំ​សង​១៣០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ