គ្រូអាហ្សង់ទីនថា ទោះ Messi មិនឈ្នះ World Cup ក៏គេខ្លាំងស្រាប់ហើយ
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Cesar Luis Menotti បាននិយាយថា…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Cesar Luis Menotti បាននិយាយថា…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Cesar Luis Menotti បាននិយាយថា Messi មិនចាំបាច់ត្រូវតែឈ្នះ World Cup ដើម្បីឲ្យគេហៅថាខ្លាំងនោះទេ ។
ការលើកឡើងនេះដោយសារតែ Messi មិនធ្លាប់បានឈ្នះ World Cup ម្តងណាសោះនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ។ រូបគេធ្លាប់ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ World Cup ម្តង និងនៅ Copa America បីដង តែមិនបានឈ្នះទាំង៤ដង ។ រូបគេតែងត្រូវអ្នកគាំទ្រយកទៅប្រៀបប្រដូចជាមួយនឹង Diego Maradona ដោយថាខ្វះតែឈ្នះ World Cup ទេ នឹងដូចហើយ ។ តែសម្រាប់លោកគ្រូបង្វឹក Cesar Luis Menotti ដែលធ្លាប់ឈ្នះពាន World Cup ឆ្នាំ១៩៧៨វិញ ជឿជាក់ថា Messi ពេលនេះគឺខ្លាំងបាត់ទៅហើយ ។
លោកបាននិយាយប្រាប់ក្នុងកិច្ចសម្ភាសន៍ក្នុងទូរទស្សន៍ TNT Sprots ថា «ខ្ញុំសង្ឃឹមថារូបគេនឹងឈ្នះ ។ ខ្ញុំមិនគិតថា រូបគេត្រូវការឈ្នះ World Cup ដើម្បីដូចទៅនឹងកីឡាករខ្លាំងៗក្នុងប្រវត្តិសាស្ត្រឡើយ ។ គេគឺជាម្នាក់ក្នុងចំណោមនោះស្រាប់ហើយ» ។ នេះជាការគិតរបស់គ្រូបង្វឹកក្រុមជម្រើសជាតិទៅលើ Messi ។ ចុះអ្នកវិញ?
ចែករំលែកព័តមាននេះ