ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន លោក​កឹ​ម សុខា ក្នុង​ពន្ធនាគារ​ដដែល​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​0៧ ខែឧសភា ឆ្នាំ​២០១៨​បាន​ប្រកាស​សាលដីកា​បដិសេធ​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ​លោក​កឹ​ម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ការ​បន្ត​ឃុំខ្លួន​៦​ខែ ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សម្រេច​ឃុំខ្លួន​ដដែល​បន្ទាប់​ពី​បើក​សវនាការ​កំបាំង​មុខ​ជនជាប់ចោទ…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​0៧ ខែឧសភា ឆ្នាំ​២០១៨​បាន​ប្រកាស​សាលដីកា​បដិសេធ​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ​លោក​កឹ​ម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ការ​បន្ត​ឃុំខ្លួន​៦​ខែ ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សម្រេច​ឃុំខ្លួន​ដដែល​បន្ទាប់​ពី​បើក​សវនាការ​កំបាំង​មុខ​ជនជាប់ចោទ ។

ចៅក្រម​តុលាការ​កំពូល​លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​0៧ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រឆាំង​នឹង​ការ​ពន្យារពេល​ឃុំខ្លួន​ជន​ត្រូវ​ចោទ កឹ​ម សុខា រយៈពេល​៦​ខែ តែ​សវនាការ​នេះ​មិន​មាន​វត្តមាន​ជន​ត្រូវ​ចោទ កឹ​ម សុខា នោះ​ទេ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៥ ខែ​មិ​នា ឆ្នាំ​២០១៨ លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​រយៈពេល​៦​ខែ​បន្ត​ទៀត នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ។

ជន​ត្រូវ​ចោទ កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹ​ម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ។

ហើយ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​៣​រូប​បាន​ទៅ​ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​លោក កឹ​ម សុខា ។ ការ​សាកសួរ​នោះ ក៏​មាន​វត្តមាន​របស់​មេធាវី​ទាំង​៥​រូប របស់​លោក កឹ​ម សុខា​ដែរ ៕

កែសម្រួលដោយ