សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថានឹងតាមដានបទឈប់បាញ់យប់នេះ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម…
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម…
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដានត្រួតពិនិត្យ ដោយក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក ។
សូមជម្រាបដែរថា លោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអំពាវនាវដល់ភាគីទាំងពីរឱ្យប្រកាន់យកនូវការអត់ធ្មត់ខ្ពស់បំផុតបញ្ឈប់រាល់ទម្រង់នៃអរិភាព និងចៀសវាងរាល់សកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬការចល័តទ័ពទៅមុខ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២:០០ តទៅ ។
លោកអាន់វ៉ា បានសរសេរតាមហ្វេសប៊ុករបស់លោកថា បន្ទាប់ពីកិច្ចពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ (Donald J. Trump) និងដោយយោងទៅលើភាពតានតឹង ដែលបន្តកើតមាន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការសន្ទនាតាមទូរសព្ទដាច់ដោយឡែកពីគ្នាជាមួយ លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងកិច្ចសន្ទនាទាំងនេះ ខ្ញុំបានសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ប្រទេសម៉ាឡេស៊ី ចំពោះស្ថានភាពនេះ និងបានអំពាវនាវដល់ភាគីទាំងពីរ ឱ្យប្រកាន់យកនូវការអត់ធ្មត់ខ្ពស់បំផុត បញ្ឈប់រាល់ទម្រង់នៃអរិភាព និងចៀសវាងរាល់សកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬការចល័តទ័ពទៅមុខ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២២:០០ (UTC+7) ។
ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់តម្លាភាព ខ្ញុំបានស្នើសុំឱ្យមានការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីតាមដានការវិវត្តសភាពការណ៍នៅនឹងកន្លែង ។ បេសកកម្មនេះនឹងត្រូវបានគាំទ្របន្ថែមដោយសមត្ថភាពត្រួតពិនិត្យតាមប្រព័ន្ធផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ផ្តើមដំណើរការក្នុងពេលតែមួយ ។
របកគំហើញពីការត្រួតពិនិត្យតាមផ្កាយរណប និងការសង្កេតផ្ទាល់នៅទីវាល នឹងត្រូវបានចងក្រងដោយក្រុម AOT និងបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ។
របាយការណ៍នេះនឹងផ្តល់នូវការរៀបរាប់អំពីស្ថានភាពដោយផ្អែកលើវត្ថុបំណង និងឥតលំអៀង រួមទាំងទីតាំងនៃកងកម្លាំងរបស់ភាគីទាំងពីរ ដើម្បីជាប្រយោជន៍ដល់គណនេយ្យភាព ការកសាងទំនុកចិត្ត និងការការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ប្រទេសម៉ាឡេស៊ី នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថា ការសន្ទនា ការអត់ធ្មត់ និងការទូត នឹងនៅតែជាជម្រើសចម្បង ៕


ចែករំលែកព័តមាននេះ