តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា Neymar ចាប់អារម្មណ៍នឹងការលេងក្នុងក្រុមជាមួយនឹង Ronaldo ។ នាយកគ្រប់គ្រងក្លិបអធិរាជសកំពុងតែធ្វើការសិក្សាទៅលើការយក Neymar មកក្នុងក្រុម ហើយជឿជាក់ថា Neymar នឹងសប្បាយចិត្តនៅពេលបានលេងជាមួយនឹង Ronaldo ។

គេក៏ជឿជាក់ផងដែរថា Ronaldo នឹងមិនមានបញ្ហាអ្វីឡើយ បើទោះបីជាមាន Neymar មកលេងក្នុងក្លិបជាមួយក៏ដោយ ។ Ronaldo យល់ច្បាស់ថា វត្តមានរបស់ Neymar មានតែធ្វើឲ្យក្លិបកាន់តែប្រសើរ ។ ម្យ៉ាងវិញទៀត បញ្ហាចំពោះ Ronaldo គឺគ្មានទេ ព្រោះគេទើបតែទទួលបានការតម្លើងលុយពីក្លិបហើយថ្មីៗ ។ បើ Neymar មកក៏មិនជាបញ្ហា ។

លើសពីនេះទៅទៀត គេក៏ឃើញភាពជិតស្និទ្ធគ្នារវាងកីឡាករជើងខ្លាំងទាំងពីរនេះដែរនាពេលកន្លងមក ។ គេឃើញកីឡាករទាំងពីរឈរថតរូបជាមួយគ្នានៅកម្មវិធី FIFA Gala ។ នៅក្រោយការប្រកួត Champions League ជើងមុន គេឃើញ Neymar និង Ronaldo អោបគ្នានៅលើតារាងបង្ហាញពីភាពស្និទ្ធស្នាលផងដែរ ៕
ចែករំលែកព័តមាននេះ