ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​និង​បងថ្លៃរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ទាំង​យប់​ឱ្យ​ជួយ​អន្តរាគមន៍​បន្ទាន់

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ និង​បុរស​ម្នាក់​ត្រូវជា​បងថ្លៃ​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ទាំង​កណ្តាល​យប់​បន្ទាប់​​ពី​មាន​ចោរ​ចូល​គាស់​បន្ទប់​លួច​យក​ម៉ូតូ និង​កុំព្យូទ័រ​ហើយ​ឡើង​ទៅ​យក​ទូរស័ព្ទ​នៅ​លើ​ឡៅ​តឿ​ដែល​ពួក​គាត់​ទុក​នៅ​ក្បាល​ដំណេក កាលពី​វេលា​ម៉ោង​១២​និង​៩​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​រោងចក្រ QMI…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ និង​បុរស​ម្នាក់​ត្រូវជា​បងថ្លៃ​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ទាំង​កណ្តាល​យប់​បន្ទាប់​​ពី​មាន​ចោរ​ចូល​គាស់​បន្ទប់​លួច​យក​ម៉ូតូ និង​កុំព្យូទ័រ​ហើយ​ឡើង​ទៅ​យក​ទូរស័ព្ទ​នៅ​លើ​ឡៅ​តឿ​ដែល​ពួក​គាត់​ទុក​នៅ​ក្បាល​ដំណេក កាលពី​វេលា​ម៉ោង​១២​និង​៩​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​រោងចក្រ QMI ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ គាំ សា​វេ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ម៉ៅ​ការ​សំណង់​រស់នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផ​ន ស្រី​ឡំ អាយុ​៤១​ឆ្នាំ មុខ​របរ​​នៅផ្ទះ រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ ក្រុម​ចោរ​ចូល​គាស់​យក​សម្ភារ​រួម​មាន ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​១​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១GL-៨៤៤៥, កុំព្យូទ័រ​១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ាក IPhone 6 Plus និង​ទូរស័ព្ទ​ចុច​ពិល​មួយ​គ្រឿង ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផ​ន ស្រី​ឡំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់ និង​ប្តី​របស់​គាត់​ដេក​នៅ​ឡៅតឿ​ភ្លោះ ដោយ​កូន​ៗ​ដេក​នៅ​ឡៅតឿ​ម្ខាង​ហើយ​រូប​គាត់ និង​ប្តី​ដេក​នៅ​ឡៅតឿ​ម្ខាង​ឱ្យ​បងប្រុស​ខាង​ប្តី​ទើប​មក​លេង​សម្រាន្ត​នៅ​ខាងក្រោម​ជិត​ម៉ូតូ​នៅ​ពេល​នោះ​ជនសង្ស័យ​បាន​ចូល​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ខាងក្រោម ដោយ​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កូ​ប​ពី និង​កុំព្យូទ័រ​មួយ​គ្រឿង​នៅ​ដែល​ទុក​នៅ​ខាងក្រោម​យក​ទៅ​បាត់​ហើយ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្ម​ភាព​ឡើង​ទៅ​លើ​ឡៅតឿ​លួច​យក​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ទៀត​ដែល​ទុក​នៅ​ក្បាល​ដំណេក រួច​ហើយ​បាន​ដើរ​បញ្ចាំង​ពិល​ដើម្បី​រក​សម្ភារ​ផ្សេង​ៗ​ទៀត ស្រាប់តែ ប្តី​របស់​គាត់​ស្រែ​កថា ចោរ នៅ​ពេល​នោះ​ចោរ​ខាងលើ​បាន​រត់​ចុះ​ពីលើ​ឡៅតឿ​មក​ក្រោម​គេចខ្លួន​បាត់ ។ បន្ទាប់​មក​ប្ដី​របស់​គាត់​បាន​ចុះ​មក​មើល​ខាងក្រោម​ឃើញ​បាត់​ម៉ូតូ​មួយ​គ្រឿង និង​កុំព្យូទ័រ​មួយ​គ្រឿង ហើយ​ប្តី​គាត់​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​លើ​មិនធម្មតា​ឡើយ គាត់​ចាក់សោរ​ពី​ខាងក្នុង​ហើយ​គាស់​ទ្វារ​ចូល​បាន​ទៀត ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ដែល​ត្រូវជា​ប្ដី​បាន​បន្ត​ទៀត​ថា នៅ​ម្ដុំ​ផ្ទះ​របស់​គាត់​តែង​ឮ​ត​គ្នា​ថា សំបូរ​ទៅ​ដោយ​ចោរ​គាស់​ផ្ទះ​ជា​ញឹកញាប់​ណាស់​ពេក​ហើយ ពុំដែល​មាន​សមត្ថកិច្ច​ចេញ​ល្បាត​នៅ​ពេល​យប់​ឡើយ​ដូច​អសន្តិសុខ​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ រូប​គាត់ និង​ប្រពន្ធ​របស់​គាត់​បាន​ហៅ​ម៉ូតូ​កង់​បី​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ