ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​រឿងព្រេង​និទាន​ពី​រមណីយដ្ឋាន​វាល​ថ្ម​រំ​ផ្ល​ង់​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ វាល​ថ្ម​រំ​ផ្ល​ង់​ជា​រមណីយដ្ឋាន​ធម្មជាតិ និង​ជា​ដែនដី​ប្រពៃណី​សហគមន៍​កុលសម្ព័ន្ធ​ភ្នំ​រស់នៅ ។ រមណីយដ្ឋាន​មួយ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៤​ទៅ​៥​គីឡូម៉ែត្រ​ពី​ទី​រួម​ក្រុង​បាន​លុង​ស្ថិត​ក្នុងភូមិ​ណ​ង​ឡិ​ក ឃុំ​ថា​រ៉​ង​ជង ស្រុក​អូរ​ជុំ ខេត្តរតនគិរី អាច​ធ្វើ​ដំណើ​តាម​យានយន្ត​គ្រប់​ប្រភេទ​តាម​ផ្លូវ​កៅស៊ូ…

ខេត្តរតនគិរី ៖ វាល​ថ្ម​រំ​ផ្ល​ង់​ជា​រមណីយដ្ឋាន​ធម្មជាតិ និង​ជា​ដែនដី​ប្រពៃណី​សហគមន៍​កុលសម្ព័ន្ធ​ភ្នំ​រស់នៅ ។
រមណីយដ្ឋាន​មួយ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៤​ទៅ​៥​គីឡូម៉ែត្រ​ពី​ទី​រួម​ក្រុង​បាន​លុង​ស្ថិត​ក្នុងភូមិ​ណ​ង​ឡិ​ក ឃុំ​ថា​រ៉​ង​ជង ស្រុក​អូរ​ជុំ ខេត្តរតនគិរី អាច​ធ្វើ​ដំណើ​តាម​យានយន្ត​គ្រប់​ប្រភេទ​តាម​ផ្លូវ​កៅស៊ូ ដោយ​មាន​វាល​ថ្ម​យ៉ាង​ធំ​ហើយ​ស្មៅ​ដុះ សើ​ៗ ព្រៃឈើ​ស្រោង ខ្ពស់​ៗ​ព័ទ្ធ​ជុំវិញ​គួរ​ជាទី​មនោ​រម្យ​ក្រៃ​លែង ។
នៅ​លើ​វាល​នោះ​មាន​ស្មៅ និង​រុក្ខជាតិ​ព្រៃ​ដែល​មាន​ផ្កា​រីក​ចម្រុះ​ពណ៌​ពេល​រដូវវស្សា​ចាប់ពី​ខែឧសភា​ដល់​ខែមករា ។

នៅ​ក្បែ​នោះ​មាន​អូរ​តូច​មួយ​មាន​ទឹកថ្លា​ឈ្វ​ង​ជា​និច្ច ។
បានជា​ដាក់​ឈ្មោះ​ថា «​វាល​ថ្ម​រំ​ផ្ល​ង់​»​ដោយ​យកឈ្មោះ​កូន​មេកន្ទ្រាញ​កុលសម្ព័ន្ធ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ។ យោង​ទៅ​តាម​រឿង​ដែល​ពួក​កុមារ​ជនជាតិ​ដើម​ភាគតិច​និយម​ទៅ​លេង​ទីនោះ រួម​ទាំង​កូន​មេ​កុលសម្ព័ន្ធ​ក្នុង​តំបន់​និយម​ទៅ​បង្ហោះ​ខ្លែង​លេង​ផង​ដែរ ។

ថ្ងៃមួយ​កុមា​ឈ្មោះ​រំ​ផ្ល​ង់ ដែល​ជា​កូន​ប្រធាន​កុលសម្ព័ន្ធ​ភ្នំ​នៅ​មូលដ្ឋាន​នោះ​ទៅ​លេង​បង្ហោះ​ខ្លែង​តាម​ធម្មតា ។ នៅ​ពេល​រំ​ផ្ល​ង់​កំពុង​បង្ហោះ​ខ្លែង​តាម​ធម្មតា​ស្រាប់តែ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​បាន​កើតឡើង ហើយ​បាន​ធ្វើ​ឱ្យ​ដាច់​ខ្សែ​ខ្លែង​របស់​កុមារ​រំ​ផ្ល​ង់​នោះ​រសាត់​ធ្លាក់​ទៅ​លើ​ចុង​ស្រឡៅ​ដ៏​ធំ​សែន​ខ្ពស់ ។

កុមារ​រំ​ផ្ល​ង់​មានការ​មិន​សប្បាយចិត្ត​អំពី​វាសនា​នៃ​ខ្លែង​ដ៏​ស្រស​ស្អាត​របស់​ខ្លួន​ឡើយ​បន្ទាប់​មក​វា​បាន​សំរេចចិត្ត​ឡើង​ដើម​ស្រឡៅ​នោះ ដើម្បី​ទៅ​យក​ខ្លែង​របស់​ខ្លួន​ត្រឡប់​មក​វិញ​តែ​ជា​អកុសល​នៅ​ពេល​ដែល​រំ​ផ្ល​ង់​កំពុង​ឡើង​សួ​តាម​មែកឈើ​សំដៅ​ទៅ​ចុង​មែក​ស្រឡៅ ជាទី​ដែល​ទាក់​ជាប់​ខ្លែង​នៅ​ទីនោះ​ស្រាប់តែ​បាក់មែក ហើយ​រំ​ផ្ល​ង់​ក៏​ធ្លាក់​មក​ក្រោម ស្លាប់​មួយ​រំពេច ។

សាកសព​រំ​ផ្ល​ង់​ត្រូវ​មេកន្ទ្រាញ​បញ្ចុះ​នៅ​ទីនោះ​ក្នុង​ផ្នូរ​តូច​មួយ រីឯ​ខ្លែង​ជាទី​ស្រឡាញ់​របស់​រំ​ផ្ល​ង់​ក៏​ត្រូវ​បាន​គេ​ដាក់​តាំងនៅ​ក្បែរ​ផ្នូរ​នោះ​ដែរ ។ លុះ​ក្រោយមក​ខ្លែង​ដ៏​វែង​ស្រស់​ស្អាត​របស់​រំ​ផ្ល​ង់​ក៏​បាន​ក្លាយទៅជា​អូរ​មួយ​ដែល​មាន​រហូត​មក​ទល់​សព្វថ្ងៃ​នេះឯង ។
ទឹក​ន្លែ​ង​និង​កាលបរិច្ឆេទ​នៃ​មរណភាព​របស់​រំ​ផ្ល​ង់​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ដោយ​កុលសម្ព័ន្ធ​ភ្នំ​ទាំងឡាយ​ជា​ជំនាន់ ក្រោយ​ៗ​មក ។
ពួក​កុលសម្ព័ន្ធ​ភ្នំ​នៃ​តំបន់​នោះ​តែង​មក​ពី​ទី​ជុំវិញ​ជិត​ឆ្ងាយ​ទាំងអស់​ដើម្បី​ប្រារព្ធ​បូជា​ដល់​ដួង​ព្រលឹង​របស់​រំ​ផ្ល​ង់ ។
ពួក​គេ គ្រប់​ៗ​គ្នា​តែង​នាំ​មក​ជាមួយ​នៅ​ម្ហូបអាហារ ផ្លែ​ឈើ​គ្រប់មុខ ជា​ពិសេស​គឺ​ស្រា​ពាង​មក​កាន់​កម្មវិធី​នេះ​រាល់​ឆ្នាំ មាន​អង្កាម​ដែល​ជា​វត្ថុធាតុដើម​មួយ​ប្រភេទ​សម្រាប់​យក​មក​ធ្វើ​ស្រា​ពាង​បែប​ប្រពៃណី​ជនជាតិ​ដើម​កុលសម្ព័ន្ធ​ភ្នំ​ត្រូវ​បាន​គេ​ទុក​សាច​ចោល​នៅ​បរិវេណ​ប្រារព្ធ​ពិធី​នោះ ដែល​នៅ​ក្បែរ​ផ្នូរ​របស់​រំ​ផ្ល​ង់ ។

លុះ​ដំណាក់កាល​ក្រោយមក​ច្រើន​ឆ្នាំ​មក​គំនរ​អង្កាម​កាន់តែ​រីក ធំ​ឡើង​ៗ​រហូត​វា​ក្លាយជា​កូនភ្នំ​តូច​មួយ​នៅ​ទីនោះ បច្ចុប្បន្ន​ប្រសិនបើ​យើង​ដើរ​ឡើង​កន្ទ្រាំ​លើ​កូនភ្នំ​នោះ វា​នឹង​លឺ​សូរ​សំឡេង​ខ្ទរ ។

ដោយ​ការ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ប្រពៃណី​របស់​ខ្លួន កុលសម្ព័ន្ធ​ភ្នំ​ទាំងឡាយ​បានដឹង​ស្គាល់​ទាំងអស់​អំពី​ពិធីបុណ្យ​រំ​ផ្ល​ង់ ហើយ​និង​ទីកន្លែង​រៀបចំ​ពិធី ។ មូលហេតុ​នេះ​ហើយ​ដែល​កុលសម្ព័ន្ធ​ភ្នំ​មូលដ្ឋាន និង​ជនជាតិ​ខ្មែរ ហៅ​ទីនោះ​ថា វាល​រំ​ផ្ល​ង់រ​ហូត​មក​ដល់​បច្ចុប្បន្ន​និង​ជាទី​កម្សាន្ត​ទេសចរណ៍​នា​រដូវ​បុណ្យ​ទាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ