ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្សុិ​ក

5 ឆ្នាំ មុន

ភាព​ចាស់វស្សា​ក្នុង​ព្រឹត្តិការណ៍​ World Cup ដែល​បែ​ល​ហ្សុិ​កបាន​ចូលរួម​ចាប់តាំងពី​ព្រឹត្តិ ការណ៍​នេះ​បង្កើត​ដំបូង​កាលពី​ឆ្នាំ​១៩៣០​មក មិន​បាន​ជួយ​ឱ្យ​ពួក​គេ​រីក​ចម្រើន​ខ្លាំង​នោះ​ទេ បើ​ធៀប​នឹង​ក្រុម​ដទៃ​ទៀត​នៅ​អឺរ៉ុប ។ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​ដែល​កំពុង​កាន់​តំណែង​លេខ​៥​ក្នុង​តារាង FIFA…

ភាព​ចាស់វស្សា​ក្នុង​ព្រឹត្តិការណ៍​ World Cup ដែល​បែ​ល​ហ្សុិ​កបាន​ចូលរួម​ចាប់តាំងពី​ព្រឹត្តិ
ការណ៍​នេះ​បង្កើត​ដំបូង​កាលពី​ឆ្នាំ​១៩៣០​មក មិន​បាន​ជួយ​ឱ្យ​ពួក​គេ​រីក​ចម្រើន​ខ្លាំង​នោះ​ទេ បើ​ធៀប​នឹង​ក្រុម​ដទៃ​ទៀត​នៅ​អឺរ៉ុប ។ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​ដែល​កំពុង​កាន់​តំណែង​លេខ​៥​ក្នុង​តារាង FIFA ហាក់​ផ្លាស់​មុខមាត់​ថ្មី ក្រោយ​ពី​ប្រកួត​ឈ្នះ​ជា​បន្តបន្ទាប់​ក្នុង​វគ្គ​ជម្រុះ​បឋម ដោយ​ឈ្នះ​៩ និង​ស្មើ​១ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​១០​លើក ។

នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​១៣ ដែល​វត្តមាន​ចុង​ក្រោយ​កាលពី​រដូវ​កាល​មុន ពួក​គេ​មាន​វាសនា​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ តែ​ចាញ់​ក្រោម​ថ្វី​ជើង​អា​ហ្ស​ង់​ទី​ន ។ កំណត់​ត្រា​ល្អ​បំផុត​នៅ World Cup ពួក​គេ​ធ្លាប់​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​១​លើក​នា​ឆ្នាំ​១៩៨៦ ។

ក្តី​រំពឹង ៖ រដូវ​កាល​ថ្មី​នេះ បែ​ល​ហ្ស៊ិ​ក​នឹង​បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន តាម​រយៈ​ការ​ប្រឹងប្រែង​របស់​កូនក្រុម​នីមួយ​ៗ ។ ចំពោះ​ការ​ប្រកួត​ជម្រុះ​ប៉ះ​អង់គ្លេស ប៉ា​ណា​ម៉ា និង​ទុ​យ​នី​ស៊ីក្នុង​ពូ​ល G ខាង​មុខ ក្រុម​ជម្រើសជាតិ​មក​ពី​ទី្វ​ប​អឺរ៉ុប​មួយ​នេះ​ហាក់​ប្រឈម​បញ្ហា​ខ្លះ​ៗ ប៉ុន្តែ Eden Hazard, De Bruyne និង Romelu Lukaku នឹង​អាច​ជួយ​ទាញបែ​ល​ហ្ស៊ិ​ក​ហែល​ឆ្លង​ផុត​បាន​ដោយ​ជោគជ័យ ។ អ្វី​ដែល​ជា​ក្តី​បារម្ភ​នោះ​គឺ​បែ​ល​ហ្ស៊ិ​ក​ជាស​ត្រូវ​ខ្លួនឯង​ផ្ទាល់ ប្រសិនបើ​កូនក្រុម​ពួក​គេ​អាច​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ច្បាស់ មិន​អាត្មា​និយម នោះ​ពួក​គេ​នឹង​មើលឃើញ​ផ្លូវ​ទៅ​វគ្គ​បន្ត​កាន់តែ​វែង ។

គ្រូ​បង្វឹក ៖ អតីត​គ្រូបង្វឹក​ក្លិប Everton លោក Roberto Martínez ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​ជំនួស​លោក Marc Wilmots ក្នុង​ឆ្នាំ​២០១៦ ។ ក្រោម​ការ​ណែនាំ​អស់​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ លោក Martínez បាន​ជួយ​បែ​ល​ហ្ស៊ិ​ក​ឱ្យ​ឈ្នះ​ការ​ប្រកួត​១២​លើក ស្មើ​៤​លើក និង​ចាញ់​១​លើក ។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​បែ​ល​ហ្ស៊ិ​ក​មិន​ទាន់​ស្គាល់​បរាជ័យ​ម្តង​ឡើយ​ក្នុង​ការ​ប្រកួត​ជម្រុះ​បឋម​មុន​ឡើង​មក​វគ្គ​ចែក​ពូ​ល​នេះ ។ ម្យ៉ាងទៀត វា​ក៏​ជា​លើក​ដំបូង​ផង​ដែរ​សម្រាប់បែ​ល​ហ្ស៊ិ​ក​ដែល​មាន​គ្រូដឹកនាំ​ដ៏​ល្អ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍ World Cup ។

កីឡាករ Super Star ប្រចាំ​ក្រុម ៖ ទាំង​ល្បឿន ភាព​ប៉ិន​ប្រសប់ និង​ជា​កីឡាករ​ឆ្នើម​មិន ថា​ការ​បង្កើត​ឱកាស និង​រក​គ្រាប់​បាល់​នៅ​លើ​ទីលាន​ប្រកួត Eden Hazard គឺជា​ខ្សែប្រយុទ្ធ​ដ៏​លេចធ្លោ​មួយ​រូប​នៅ​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​នេះ ។ ចូលរួម​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០០៨ កីឡាករ​ប្រធាន​ក្រុម​វ័យ​២៧​ឆ្នាំ​ខាងលើ ស៊ុត​បាន​២១​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​៨២ប្រកួត ។ ចំណែក​ឯ​វត្ត​មាននៅ​ក្លិប​Chelsea ចំនួន​២០៥​លើក Hazard រកបាន​៦៩​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Matz Sels (Anderlecht), Simon Mignolet (Liverpool), Koen Casteels (Wolfsburg), Thibaut Courtois (Chelsea) ។

-​ខ្សែការពារ ៖ Alderweireld (Tottenham), Christian Kabasele (Watford), Vermaelen (Barcelona), Vincent Kompa ny និង Vertonghen (Man City), Thomas Meunier (Paris SG), Laurent Ciman (Los Angeles), Dedryck Boyata (Celtic) ។

-​ខ្សែបម្រើ ៖ Axel Witsel (Tianjin), Kevin De Bruyne (Man City), Marouane Fellaini (Man Utd), Nainggolan (Roma), Mousa Dembélé (Tottenham), Tielemans (Monaco), Carrasco (Dalian Yifang), Dendoncker (Anderlecht), Anthony Limbombe (Club Brugge) ។

-​ខ្សែប្រយុទ្ធ ៖ Romelu Lukaku (Man Utd), Eden Hazard (Chelsea), Mirallas (Olympiacos), Dries Mertens (Naoli), Thorgan Hazard (Gladbach), Divock Origi (Wolfsburg), Michy Batshuayi (Dortmund) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ