ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ខេត្តទទួលថវិកា​ពី​សប្បុរសជន​ជាង​៥០​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល ទទួល​បាន​ថវិកា ជាង​៥០​ម៉ឺន​ដុល្លារ ពី​សប្បុរសជន ក្នុង​ទិវា​កាកបាទក្រហម លើក​ទី​១៥៥ ថ្ងៃ​ទី​៨ ឧសភា…

ខេត្តកណ្តាល ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល ទទួល​បាន​ថវិកា ជាង​៥០​ម៉ឺន​ដុល្លារ ពី​សប្បុរសជន ក្នុង​ទិវា​កាកបាទក្រហម លើក​ទី​១៥៥ ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​អ្នក​ណា​ចោល​»​  ដែល​បាន ប្រារព្ធ​ធ្វើ​នៅ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា ។ ក្រោម​អធិបតីភាព លោក​ជំទាវ​ឃួ​ន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម ពី​សប្បុរស ជា​មន្ត្រី រាជការ អាជីវករ យុវជន​ស្ម័គ្រ​កាកបាទក្រហម ជា​ច្រើន​នាក់​ទៀត​។

លោក​ម៉ៅ ភិ​រុណ ប្រធាន​កិត្ត​យស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​បាន​អាន​របាយការណ៍​ស្វាគមន៍ ការងារ​សាខា​កាកបាទក្រហម ក្នុង​ឆ្នាំ​២០១៧ ។ បាន​ចុះ​សួរសុខទុក្ខ​និង ចែក​អំណោយ ដល់​ចាស់ជរា​គ្មាន​ទីពឹង ជន​ក្រីក្រ ជន​ពិការ កុមា​កំព្រា ស្ត្រី​សម្រាលកូន អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដ៍ អ្នកជម្ងឺ​អេ​ដ៍ គ្រោះថ្នាក់​ចរាចរណ៍ អគ្គី​ភ័យ បាក់​ច្រាំង​ទន្លេ ស្ទឹង សរុប​១.៤៤១​គ្រួសារ និង អំណោយ អនុ​សាខា ស្រុក ក្រុង ចែក​ជូន ៨១៦ គ្រួសារ​ទៀត ។ ក្នុង​នោះ​អំណោយ អង្ករ ៥១.១៧៤​គីឡូក្រាម អំណោយ​គ្រឿង​ឧបភោគបរិភោគ គិត​ជា​ទឹកប្រាក់​ស្មើនឹង​៣៦.៤៥៨​ដុល្លារ និង​អំណោយ​ជា​ថវិកា​សរុប​១០២.៩៥៦ ដុល្លារ គិត​ទាំង​អំណោយ​សប្បុរសជន​ផង​។

លោក​ជំទាវ ឃួ​ន សុ​ដា​រី បាន​កោត​ស​សើរ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល ដែល រយៈពេល​កន្លង​ទៅ​នេះ​បាន​ខិតខំ បំពេញ​ភា កិច្ច​របស់​ខ្លួន​តាម​រយៈ​ការ​ជួយ សង្គ្រោះ ដល់​ចាស់ជរា​គ្មាន​ទីពឹង ជន​ក្រីក្រ ជន​ពិការ កុមា​កំព្រា ស្ត្រី​សម្រាលកូន អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដ៍ អ្នកជម្ងឺ​អេ​ដ៍ គ្រោះថ្នាក់​ចរាចរណ៍ អគ្គី​ភ័យ បាក់​ច្រាំង​ទន្លេ ស្ទឹង និង​គ្រោះ​ធម្មជាតិ​ផ្សេង​។ លោក​ជំទាវ ក៏​បាន​ក្រើនរំលឹក ដល់ សាខា អនុ​សាខា សាក​បាទ​ក្រហម​កម្ពុជា ត្រូវ​ខិតខំ​ពេញ​ភារកិច្ច និង​តួនាទី​របស់​ខ្លួន ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង ខិតខំ​កៀងគ សប្បុរសជន រក​ថវិកា​មក ផ្គត់ផ្គង់​សាខា អនុ​សាខា និង​ចំណាយ​ថវិកា​អោយ​មាន​តម្លាភាព​។

នា​ឱកាស​នោះ មាន​សប្បុរស ជន ច្រើន​នាក់​បាន​បរិ​ច្ចា​ថវិកា ដល់​សា​កាកបាទក្រហម ខេត្ត សរុប​៥១៣.០៧២​ដុល្លារ និង​អង្ករ​៥​តោន ទៀត​៕

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ