ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​វា​មាន​មិន​ចេះ​អស់​មិន​ចេះ​ហើយ?

7 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បញ្ហា​គ្រឿងញៀន​ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍​នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឱ្យ​យុវជន យុវតី កុមា​រា កុមារី​នាំ​គ្នា​ប្រើប្រាស់​ក្រេប​វង្វេង​បាត់​ការ​ចង់​ចាំ ខូច​អស់​អនាគត​របស់​ខ្លួន និង​សង្គម​ជាតិ​លើស​ពី​នោះ​ថែម​ទាំង​យកមុខ​របរ​នេះ​ជួញដូរ​នឹង​ចែកចាយ​ទៀត​ផង ។ ជាក់ស្តែង​បុរស​ម្នាក់​ឈ្មោះ…

ខេត្តឧត្តរមានជ័យ ៖ បញ្ហា​គ្រឿងញៀន​ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍​នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឱ្យ​យុវជន យុវតី កុមា​រា កុមារី​នាំ​គ្នា​ប្រើប្រាស់​ក្រេប​វង្វេង​បាត់​ការ​ចង់​ចាំ ខូច​អស់​អនាគត​របស់​ខ្លួន និង​សង្គម​ជាតិ​លើស​ពី​នោះ​ថែម​ទាំង​យកមុខ​របរ​នេះ​ជួញដូរ​នឹង​ចែកចាយ​ទៀត​ផង ។

ជាក់ស្តែង​បុរស​ម្នាក់​ឈ្មោះ ពន្លក សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន នឹង​ឆែកឆេរ​ក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( wy)​ចំនួន​៦០​គ្រាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​ចំណុច​ភូមិ​សង្កាត់​ខាងលើ នាំ​យក​មក​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់​ធ្វើការ​សាកសួ​បន្ត ។ ជាក់ស្តែង​ជនសង្ស័យ​ឈ្មោះ ពន្លក សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដោយ​ជាប់​ពី​បទ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ។

យោង​តាម​សម្តី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក៏​ដូច​ជា ពលរដ្ឋ​ដែល​នៅ​ក្រៅ​ខេត្តឧត្តរមានជ័យ​ផង​ដែរ គេ​តែងតែ​សង្កេត​ឃើញ​សមត្ថកិច្ច​យកចិត្តទុកដាក់​ធ្វើការ​បង្ក្រាប​ជា​ញឹកញាប់ ខណៈនោះ​ពួក​គាត់​នាំ​គ្នា​ឆ្ងល់​ថា មូលហេតុ​អី​បានជា​បង្ក្រាប​ការ​ប្រើប្រាស់ និង​ជួញដូរ​នូវ​សារធាតុ​ញៀន​នៅ​ក្នុង​ប្រទេស​គ្មាន​ទី​បញ្ចប់ ។

ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ប៉ូលិស​បាន​យកចិត្តទុកដាក់​ធ្វើការ​ទប់ស្កាត់​ក្នុង​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​បានជា​បន្តបន្ទាប់​ហើយ​ក៏​សាង​សំណុំរឿង​ជនសង្ស័យ​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ