ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​​សាំងយ៉ុង​​ដឹក​ជន្លង់​​​ម្រេច​នៅ​ស្រុក​​ស្នួល ស្លាប់​ប្រពន្ធ ប្តីរបួស​ធ្ងន់

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​ស្ត្រី​ម្នាក់​​បានស្លាប់​​​ភ្លាមៗ​នៅ​នឹង​​កន្លែង​ និង​​បុរស​ជាប្តី​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​ក្រឡាប់​​រថយន្ត​សាំងយ៉ុង​​ដឹក​ជន្លង់​​​ម្រេច​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ភូមិ​មានជ័យ ​ឃុំ​ស្រែចារ ជាប់​ព្រំប្រទល់​ស្រុក​មេម៉ត់ ​​ខេត្ត​កំពង់​ចាម ខណៈ​​​​រថយន្ត​​កំពុង​បើក​​លឿន និង​បែក​កង់​ក្រោយ​បណ្តាល​ឱ្យ​ក្រឡាប់ ។

​នគរបាល​​ចរា​ចរ​ខេត្ត​​ឱ្យ​ដឹងថា ហេតុការណ៍​ក្រឡាប់​​រថយន្ត​​​​នេះ​បាន​កើតឡើងកាលពីវេលា​ម៉ោង​​៧​ព្រឹក​ថ្ងៃទី​​២ កុម្ភៈ ២០១៣ បង្ក​ដោយ​រថយន្ត​ម៉ាក​​សាំងយ៉ុង ​ពណ៌ស ​​មាន​ដឹក​​ឈើ​ជន្លង់​​ម្រេចជា​ច្រើន​ដើម​ក្នុង​ទិ​សដៅ​ពី​ស្រុក​ស្នួល​ឆ្ពោះ​ទៅ​ស្រុក​មេម៉ត់ ​ខេត្តកំពង់ចាម ។ ​ក្នុង​ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​ស្ត្រី​​ជាប្រពន្ធឈ្មោះ​​យិន ស្រីណែត ​អាយុ២២​ឆ្នាំ ​បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​ក្រោយ​ពី​កើតហេតុ​​រួច រីឯ​បុរស​ជាប្តី​ឈ្មោះ​​ឌឿន ​សុភាព ​អាយុ​៣៣​ឆ្នាំ ​ជាអ្នក​​បើក​បរ​​​រង​របួសធ្ងន់ ។ ជន​រងគ្រោះ​​ទាំង​២​នាក់​មាន​ទី​លំនៅ​​ភូមិ​រកា​រ​កណ្តាល សង្កាត់​រការ​កណ្តាល ​ក្រុង​ក្រចេះ ៕