ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​សភា​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថាការ​បោះ​ឆ្នោត​ខាង​មុខ​មាន​មិន​តិច​ជាង​៣០​គណបក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថា…

រាជធានី​ភ្នំពេញ ៖ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថា ការ​បោះ​ឆ្នោត​អាណ​ត្តទី​៦ រដ្ឋសភា​អាច​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​៣០​ចូលរួម​ប្រកួត​បករ​ជែង ។ ការ​អះអាង​របស់​លោក ឈាង វុន ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ FUJITA Yukihisa សមាជិក​ព្រឹទ្ធសភា​ប្រទេស​ជប៉ុន​នា​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នោះ​លោក ឈាង វុន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​តែងតែ​ជួយ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ​ពិសេស​ការ​ស្វែងរក​សន្តិភាព ។ លោក​បាន​លើក​ឡើង​ថា អ្វី​ដែល​កម្ពុជា​មាននៅ​ពេល​នេះ​គឺ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ជំនួយ​របស់​ប្រទេស​ជប៉ុន​នោះ​ទេ ។ កម្ពុជា​បាន​ហែល​ឆ្លង​ទុក្ខ​លំបាក​ជា​ច្រើន​ទម្រាំ​កសាង​បាន​នូវ​ប្រទេស​ជាតិ​មួយ ដែល​មាន​សុខ​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព ។

លោក ឈាង វុន បាន​គូសបញ្ជាក់​ថា នេះ​ជា​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ​បេ​ត្យ​ជា​ការ​ផ្តល់​សិទ្ធិ​សេរីភាព និង​អំណាច​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ ។ នៅ​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​នឹង​កំពុង​ទទួល​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​គឺ​នឹង​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ចូលរួម​ការ​បោះ​ឆ្នោត​ដែល​ក្នុង​នោះ​ទំនង​មិន​តិច​ជាង​៣០​គណបក្ស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ