ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើងស្គាល់តែមុខ តែមិនស្គាល់ចិត្តទេ…ករណី​សម្លា.ប់​លោកថៅកែលក់គ្រឿង​បន្លាស់​ឡាន​ ​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទីបំផុត សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន​បាន​ហើយ​ ជន​បាតដៃ​ប្រឡាក់​ឈាម​២​នាក់ ដែល​បាន​ឃុបឃិត​គ្នា​សម្លាប់​ថៅកែ​លក់គ្រឿងបន្លាស់​ និង​កង់​រថយន្ត ។ ការ​វែកមុខ​ជន​ដៃដល់​នា​ពេល​នេះ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​ត្រី…

ខេត្តសៀមរាប ៖ ទីបំផុត សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន​បាន​ហើយ​ ជន​បាតដៃ​ប្រឡាក់​ឈាម​២​នាក់ ដែល​បាន​ឃុបឃិត​គ្នា​សម្លាប់​ថៅកែ​លក់គ្រឿងបន្លាស់​ និង​កង់​រថយន្ត ។ ការ​វែកមុខ​ជន​ដៃដល់​នា​ពេល​នេះ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ថេ​ង សំណា​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ហើយ​បាន​នាំ​ទៅ​ធ្វើ​កាយវិការ​ត្រាប់​ឡើង​វិញ​ពី​បទ​ឧក្រិដ្ឋ​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា នៅផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ក្រួស សង្កាត់​សា្វ​យ​ដង្គំ ក្រុង​សៀម​រាប ។ ជា​ការ​កត់សម្គាល់ ពេល​នាំ​ជនសង្ស័យ​ចេញពី​ធ្វើ​កាយវិការ​វិញ ដឹក​តាម​រថយន្ត​យក​ទៅ​អ​ធិការដ្ឋាន​​នគរ​បាល​ក្រុង​សៀមរាប ត្រូវ​បងប្អូន​ជន​រង​គ្រោះ​នាំ​គ្នា​ស្ទាក់​វាយ​ម្នាក់​១​ដៃ​ម្នាក់​១​ជើង បើ​កុំ​តែ​នគរបាល​ឃាត់ កុំ​អី​ក្ស័យជីវិត​បាត់​ទៅ​ហើយ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១​យប់​ថ្ងៃ​ទី​៣ ខែឧសភា នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​កណ្តាល​យុត្តិធម៌បាន​ឲ្យ​ដឹង
​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ​សយ ឡុ​ន ហៅ​ជ្រូក អាយុ​២៤​ឆ្នាំ ជា​ជន​ដៃដល់ មាន​មុខរបរ​ជាង​ដែក និង​មានស្រុក​កំណើ​ត​នៅ​ភូមិ​ដូន​ឡី ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ ឯ​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ន ប៉ូ​ឡូញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃ​ទី​២៣ ​មេសា ឈ្មោះ ពិត បារាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ថៅកែ​លក់​គ្រឿងបន្លាស់ និង​កង់​រថយន្ត រស់នៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

សូម​បញ្ជាក់​ថា មុន​នេះ​ ព័ត៌មាន​ខ្លះ​បាន​យល់​ច្រឡំ ខណៈ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា​កន្លង​ទៅ​នោះ មិនមែន​ជា​ជន​ដៃដល់​ពិតប្រាកដ​ទេ គឺ​គ្រាន់តែ​ជា​សាក្សី​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ឃុំខ្លួន​បណ្តោះអាសន្ន​តាម​ដីកា​សាលាដំបូង​ខេត្ត​ក្នុង​នាម​ជា​ជនសង្ស័យ ។ គួរ​រំលឹក​ថា ជន​រង​គ្រោះ​ឈ្មោះ ពិត បារាំងអាយុ​៤៣​ឆ្នាំ ជា​ថៅកែ​លក់​គ្រឿងបន្លាស់​និង​កង់​រថយន្ត រស់នៅ​ផ្ទះ​កើតហេតុ​ក្នុង​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោង​​៩​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ហើយ​សមត្ថកិច្ច​បាន​អះអាង​ថា ជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ ។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ដដែល​​​នោះ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​សម្លាប់​ថៅកែ​លក់​គ្រឿង​បន្លាស់​ ​និង​កង់​រថយន្ត​នៅ​ក្នុងផ្ទះ​នា​កណ្តាល​យប់​នោះ គឺជា​ការ​ផ្តើមគំនិត​ដ៏​អាក្រក់​របស់​ឈ្មោះ អ៊ុ​ន ប៉ូ​ឡូញ ដែល​ជា​ជន​ធ្លាប់​រស់នៅ​ជាមួយ​ថៅកែ​ឈ្មោះ ពិត បារាំង​ បន្ទាប់​ពី​លោក​លែងលះ​ប្រពន្ធ​បាន​២​ឆ្នាំ ។

តាម​អតីត​​ភរិយា​លោក​បាន​បំភ្លឺ​ឱ្យ​កោះសន្តិភាព​ដឹង​ថា ជន​នោះ​បាន​ឈប់​នៅ​ជាមួយ​ប្តី​គាត់​ហើយ តែ​ដោយ​​សារ​ស្គាល់គ្នា​ ក៏​ហៅ​មក​ឱ្យ​ជន​នោះ​ជួយ​រក​បុគ្គលិក​ឱ្យ មិន​នឹក​ស្មានថា​ ជន​នោះ​ឃុបឃិត​ប្លន់​ទ្រព្យ​សម្បត្តិ​ដោយ​បាន​លួច​បើកទ្វារ​ឱ្យ​ជន​ដៃដល់​ឈ្មោះ សយ ឡុ​ន ហៅ​ជ្រូក ចូល​ក្នុងផ្ទះ និង​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ប្លន់​យ៉ាង​ឃោរឃៅ​បែប​នេះ​ ដោយ​ប្លន់​យក​បាន​ខ្សែ.​ក​មាស​ជាង​៣​តម្លឹង និង​ចិញ្ចៀនពេជ្រ​១​វង់ ៕

អត្ថបទសរសេរ ដោយ