ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់ស្លា.ប់​ក្រោយ​​ត្រូវ​ប្រុស​៨​នាក់​រំលោ.ភ​បូក

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ សុខចិត្ត​បញ្ចប់​ជីវិត​របស់​ខ្លួន​ដោយ​ការ​ចង​.​ក ព្រោះតែ​គ្មាន​សង្ឃឹម​ក្នុង​ជីវិត ក្រោយ​ត្រូវ​មនុស្ស​ប្រុស​៨​នាក់​រំលោភ​បូក​ក្នុង​ពេល​តែ​មួយ​។ ក្មេង​ស្រី​ជំទង់​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ សុខចិត្ត​បញ្ចប់​ជីវិត​របស់​ខ្លួន​ដោយ​ការ​ចង​.​ក ព្រោះតែ​គ្មាន​សង្ឃឹម​ក្នុង​ជីវិត ក្រោយ​ត្រូវ​មនុស្ស​ប្រុស​៨​នាក់​រំលោភ​បូក​ក្នុង​ពេល​តែ​មួយ​។

ក្មេង​ស្រី​ជំទង់​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ម្នាក់ឯង កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ថ្មី​ៗ​នេះ​។ នាង​ក៏​ត្រូវ​បាន​ប្រុស​នៅ​ក្នុងភូមិ​ចាប់រំលោភ​បូក​ភ្លាម​តែ​ម្តង​។ នេះ​បើ​តាម​ការ​រាយការណ៍​នៅ​ក្នុងស្រុក​។

នៅ​ថ្ងៃ​ច័ន្ទ នាង​ក៏​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​សង្កាត់ Nuh ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ Haryana​។ ប៉ូលិស​មក​ដល់​ពេល​នេះ នៅ​តែ​ចាប់ខ្លួន​ជនល្មើស​ល្មោភកាម​មិន​បាន​។

នេះ​មិនមែន​ជា​ករណី​ទី​មួយ​កើតឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ដែរ​។ កាលពីមុន​ថ្ងៃ​កើត​ហេតុ​លើ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​នេះ ក៏​មាន​ករណី​ចាប់រំលោភ​យុវតី​អាយុ​១៩​ឆ្នាំ នៅ​ចំណត​រថយន្ត​ក្រុង​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ប្រឈម​មុខ​នឹង​ការ​ចាប់រំលោភ​ក្នុង​អត្រា​មួយ​ដ៏​ខ្ពស់ បើ​ទោះបីជា​ច្បាប់​ទើបនឹង​រឹត​បន្តឹង​កាលពី​ខែ​មុន​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ