ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​វា.យ​ប្រ.​ហារ​​នាវា​ដឹក​អា.វុ.ធ​ និង​បរិក្ខារ​យោធា​រុស្ស៊ី​នៅ​សមុទ្រ​កាស់​ស្ពាន

12 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​នេះ កង​កម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែន​​អះ​អាង​ថា​ពួក​គេ​បើក​​ប្រតិ​បត្តិការ​បាញ់​នាវា​២​គ្រឿង​របស់​រុស្ស៊ី​ដែល​ដឹក​អាវុធ និង​គ្រឿង​បរិក្ខារ​យោធា​នៅ​សមុទ្រ​កាស់​ស្ពាន (Caspian)។ ពួក​គេ​មិន​បាន​បញ្ជាក់​ថា​តើ​ប្រតិ​បត្តិ​ការ​នោះ​ធ្វើ​ឡើង​តាំង​ពី​ពេល​ណា​ទេ​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ម្នាក់​ថ្លែង​ថា​ដ្រូន​ជា​ច្រើន​គ្រឿង​របស់​អ៊ុយ​ក្រែន​វាយ​ប្រហារ​ស្ថានីយ​ចម្រាញ់​ប្រេង​ឆៅ​នៅ​សមុទ្រ​កាស់​ស្ពាន​ជា​លើក​ដំបូង​។ ការ​វាយ​ប្រហារ​នេះ​បន្ទច់​បង្អាក់​ការ​ចម្រាញ់​ប្រេង​ និង​ឧស្ម័ន​របស់​រុស្ស៊ី​ចំនួន​ម្ភៃ​អណ្ដូង​។ សេចក្ដី​ថ្លែង​ការណ៍​របស់​កង​កម្លាំង​ពិសេស​អ៊ុយ​ក្រែន​ដែល​បង្ហោះ​នៅ​លើ​តេ​ឡេ​ក្រាម​នោះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​ពួក​គេ​បាន​វាយ​ប្រហារ​កប៉ាល់​ប៉ុន្មាន​គ្រឿង…

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​នេះ កង​កម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែន​​អះ​អាង​ថា​ពួក​គេ​បើក​​ប្រតិ​បត្តិការ​បាញ់​នាវា​២​គ្រឿង​របស់​រុស្ស៊ី​ដែល​ដឹក​អាវុធ និង​គ្រឿង​បរិក្ខារ​យោធា​នៅ​សមុទ្រ​កាស់​ស្ពាន (Caspian)។ ពួក​គេ​មិន​បាន​បញ្ជាក់​ថា​តើ​ប្រតិ​បត្តិ​ការ​នោះ​ធ្វើ​ឡើង​តាំង​ពី​ពេល​ណា​ទេ​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ម្នាក់​ថ្លែង​ថា​ដ្រូន​ជា​ច្រើន​គ្រឿង​របស់​អ៊ុយ​ក្រែន​វាយ​ប្រហារ​ស្ថានីយ​ចម្រាញ់​ប្រេង​ឆៅ​នៅ​សមុទ្រ​កាស់​ស្ពាន​ជា​លើក​ដំបូង​។ ការ​វាយ​ប្រហារ​នេះ​បន្ទច់​បង្អាក់​ការ​ចម្រាញ់​ប្រេង​ និង​ឧស្ម័ន​របស់​រុស្ស៊ី​ចំនួន​ម្ភៃ​អណ្ដូង​។

សេចក្ដី​ថ្លែង​ការណ៍​របស់​កង​កម្លាំង​ពិសេស​អ៊ុយ​ក្រែន​ដែល​បង្ហោះ​នៅ​លើ​តេ​ឡេ​ក្រាម​នោះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​ពួក​គេ​បាន​វាយ​ប្រហារ​កប៉ាល់​ប៉ុន្មាន​គ្រឿង ឬ​ក៏​ថា​តើ​ការ​វាយ​ប្រហារ​នោះ​បាន​បង្ក​ការ​ខូច​ខាត​កម្រិត​ណា​ទេ​។ ពួក​គេ​គ្រាន់​តែ​និយាយ​ដោយ​ខ្លី​ថា​កប៉ាល់​ដែល​រង​ការ​វាយ​ប្រហារ​ទាំង​នោះ​ស្ថិត​នៅ​លើ​តំបន់​មាត់​សមុទ្រ​នៃ​សា​ធារណ​រដ្ឋ​កាល​មី​គា (Kalmykia)​ ដែល​ជា​តំបន់​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​។

ពួកគេ​អះ​អាង​ថា​នាវា​នោះ​មួយ​គ្រឿង​ឈ្មោះ​ខំ​ផូ​ហ្សឺ រ៉ាក់​ម៉ានី​ណូស​ (Composer Rakhmaninoff) និង​​​មួយ​គ្រឿង​ទៀត​ឈ្មោះ​អាស្កា​ សារីត​ហ្សា (Askar-Sarydzha) ដែល​កំពុង​ជាប់​ទណ្ឌ​កម្ម​របស់​អាមេរិក​ពី​បទ​ដឹក​ជញ្ជូន​អាវុធ និង​គ្រឿង​បរិក្ខារ​យោធា​ទៅ​មក​រវាង​ប្រទេស​អ៊ីរ៉ង់ និង​រុស្ស៊ី​។ សេចក្ដី​ប្រកាស​របស់​កង​កម្លាំង​ពិសេស​អ៊ុយ​ក្រែន​អះ​អាង​ថា​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​​ប្លេក​ស្ប៉ាក (Black Spark) បាន​ផ្ដល់​ឱ្យ​ពួក​គេ​នូវ​ព័ត៌​មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​ការ​បម្លាស់​ទី​របស់​ទំនិញ និង​នាវា​។

សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ កង​សន្តិ​សុខ​ជាតិ​របស់​អ៊ុយ​ក្រែន​បាន​វាយ​ប្រហារ​នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី​មួយ​គ្រឿង​ដែល​ជា «​កង​នាវា​ចរណ៍​ស្រមោល​»។ ការ​វាយ​ប្រហារ​ធ្វើ​ឱ្យ​នាវា​នោះ​ខូច​ខាត​មិន​អាច​ប្រើ​ការ​បាន​។ នៅ​ពេល​វាយ​ប្រហារ​នោះ នាវា​កំពុង​បំពេញ​បេសក​កម្ម​​​សម្ងាត់​នៅ​សមុទ្រ​ខ្មៅ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ