ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ! ខ្យល់ព្យុះ​​វាយប្រហារ២ថ្ងៃ​​ស្លា.ប់យ៉ាង​តិច​១២៥​នាក់

6 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​៖ ព្យុះ​ខ្សាច់​ដែល​វាយប្រហារ​ភាគ​ខាងជើង​ឥណ្ឌា​ កាលពី​យប់​ថ្ងៃ​ទី​២​ មក​ទី​៣ ​ឧសភា ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២៥​នាក់​។ ខ្យល់​ដែល​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​១៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​បាន​រាតត្បាត​ជា​ពិសេស​រដ្ឋ​ UTTAR PRADESH​ ព្រមទាំង​រដ្ឋ​…

ប្រទេស​ឥណ្ឌា​៖ ព្យុះ​ខ្សាច់​ដែល​វាយប្រហារ​ភាគ​ខាងជើង​ឥណ្ឌា​ កាលពី​យប់​ថ្ងៃ​ទី​២​ មក​ទី​៣ ​ឧសភា ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២៥​នាក់​។

ខ្យល់​ដែល​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​១៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​បាន​រាតត្បាត​ជា​ពិសេស​រដ្ឋ​ UTTAR PRADESH​ ព្រមទាំង​រដ្ឋ​ RAJASTHAN​ ជិតខាង​។ ​ដើមឈើ​ទាំង​ឡាយ​បាន​រ​លំបាក់ ជញ្ជាំង​ផ្ទះ​បាក់ បង្គោល​ភ្លើង​រលំ​អស់។

ព្យុះ​នានា ប្រហាក់​ប​ហែល​គ្នា​នេះ ​កើត​មាន​រៀង​រាល់​ឆ្នាំ​នៅ​ឥណ្ឌា ប៉ុន្តែ​ជា​ទូទៅ​ពុំ​បង្ក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បែប​នេះ​ឡើយ​។​ ខាង​ផ្នែក​ឧតុនិយម​បាន​ព្រមាន​ថា ​ព្យុះ​ថ្មី​ៗ​អាច​កើត​មាន​រយៈពេល​៤៨​ម៉ោង​ខាង​មុខ​នេះ​។

ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះ​ គឺ​៧៣​នាក់​នៅ​រដ្ឋ​ UTTAR PRADESH ៣៦​នាក់​នៅ​រដ្ឋ ​RAJASTHAN ​និង​២​នាក់​នៅ​រដ្ឋ​​PENDJAB ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ